ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្រ្តបញ្ជាក់ថា មានតែគណបក្សប្រជាជនទេ ដែលមានលទ្ធភាពដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿង

2023/07/21 05:09:01 pm        191

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្រ្តបានបញ្ជាក់ថា មានតែគណបក្ស​ប្រជាជន​កម្ពុជាទេ ​ដែលមានសមត្ថភាព និងលទ្ធភាពដឹកនាំប្រទេសបាន​ប្រកបដោយភាពរុងរឿង និងសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងមូល​ ដូច្នេះបងប្អូន​ទាំង​អស់គប្បីបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា​ឱ្យដឹកនាំប្រទេសជាបន្តទៀត។

ក្នុងឱកាសដឹកនាំនៃការជួបជុំសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្យ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានលើកឡើងថា នៅក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា​បានរួមសុខរួមទុក្ខជាមួយ​ប្រជាជនកម្ពុជានៅគ្រប់កាលៈទេស បានដឹកនាំប្រទេសជាតិឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង​ទាំងអស់ តាំងពីតំណាក់កាលនៃថ្ងៃរំដោះជាតិខ្មែរឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតមក។ តំណាក់កាលកសាងប្រទេសជាតិ និងការបង្រួបង្រួមជាតិ និងបានកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះជាដើម។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សច្ចធម៌នៃប្រវត្តិសាស្រ្តកម្ពុជានេះ បានបញ្ជាក់ថា មានតែ គណបក្សប្រជាជនកម្ពុជាតែមួយទេ​ ដែលមានសមត្ថភាព និងលទ្ធភាព​ក្នុងការដឹកនាំកម្ពុជាឆ្ពោះ​ទៅ​ត្រើយសុភមង្គលរបស់ប្រជាជនទូទាំងប្រទេស។ដូចនេះ​ការបោះឆ្នោតជូនដល់គណបក្ស​ប្រជាជន​កម្ពុជា គឺពិតជាបានបោះឆ្នោតជូនខ្លួនឯងយ៉ាងពិតប្រាកដ»។

ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ​រៀងរាល់​អាណត្តិ៥ឆ្នាំម្តង គណបក្សប្រជាជនកម្ពុជា តែងតែដាក់ចេញនូវគោលនយោបាយ​ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចដែលមានភាពប្រាកដនិយម ច្បាស់លាស់ ជាក់លាក់ ឆ្លើយតបទៅហ្នឹងស្ថានភាព និង​តម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជា ​ដោយផ្តើមចេញពីយុទ្ធសាស្រ្តត្រីកោណ និង​យុទ្ធសាស្រ្ត​ចតុកោណ​ទាំងបួនតំណាក់កាល​ផងដែរ ខណៈយុទ្ធសាស្រ្តទាំងអស់​នេះរាជ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ បានសម្រេចនូវលទ្ធផលយ៉ាងធំធេងរាប់​មិនអស់​សម្រាប់ជាតិ និង​ប្រជាជនខ្មែរទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm