សហរដ្ឋអាមេរិក ព្រួយបារម្ភកាន់តែខ្លាំង ចំពោះស្ថានភាពរបស់ពលបាលឯក Travis King ក្រោយគ្មានការឆ្លើយតបពីកូរ៉េខាងជើង

2023/07/21 05:43:22 pm        171

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើងជុំវិញ ស្ថានភាព​របស់​ពលបាលឯកមួយរូប គឺ លោក Travis King ដែលបានឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពី២ថ្ងៃមុន ដោយនិយាយថា ​វិមានបញ្ចកោណ​មានប្រវត្តិនៃការធ្វើទារុណ្ឌកម្ម​លើទាហាន​អាមេរិក​ដែលត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី គ្រីស្ទីន វូម៉ូដ (Christine Wormuth) ​នៅក្នុងការអត្ថាធិប្បាយ​ជា​សាធារណៈលើកដំបូងរបស់លោកស្រីពាក់ព័ន្ធករណីនេះ ​បាននិយាយថា ​ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមអស់ពីសមត្ថភាព​ដើម្បីទាក់ទងទីក្រុងព្យុងយ៉ាង រួមទាំងធ្វើទំនាក់ទំនាក់​តាមរយៈអង្គការ​សហប្រជាជាតិផងដែរ។ ​ក្រុមមន្ត្រី​បាននិយាយថា ​ ប៉ុន្តែកូរ៉េខាងជើងពុំទាន់​បានផ្ដល់ការឆ្លើយតបណាមួយនៅឡើយទេ។

លោកស្រី វ៉ូម៉ូដ បានប្រាប់វាទិកាសន្តិសុខអាស្ពេន(Aspen Security Forum)នៅក្នុងរដ្ឋ Colorado ថាខ្ញុំបារម្ភពីសុវត្ថិភាព​របស់កងទ័ពរូបនេះខ្លាំងណាស់។

លោកស្រីបានលើកឡើងពីករណីរបស់លោក Otto Warmbier ជានិស្សិតសកលវិទ្យាមួយរូប​របស់​អាមេរិក ដែលត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសកូរ៉េខាងជើង​រយៈពេល១៧ខែមុនពេលស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនត្រឡប់មកសហរដ្ឋអាមេរិកវិញក្នុងស្ថានភាពដូចជាមនុស្សរុក្ខជាតិ កាលពីឆ្នាំ២០១៧កន្លងមកនេះ ។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅតែមានមន្ទិលខ្លាំងពីមូលហេតុដែល លោក King ឆ្លងព្រំដែនចូលទៅកូរ៉េខាងជើង។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងការប៉ុនប៉ងចរចា ឲ្យមានការដោះលែងទាហានអាមេរិក ដែលបានរត់ចេញពីព្រំដែន ដែលមានការយាមកាមបំពាក់ដោយអាវុធធន់ធ្ងន់យ៉ាងតឹងរ៉ឹងនោះទេ។

គួររម្លឹកថា Travis King បានឆ្លងកាត់តំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm