កូរ៉េខាងជើងព្រមានសងសឹកវិញដោយប្រើនុយក្លេអ៊ែរ ចំពោះការបង្ហាញកម្លាំងយោធារបស់អាមេរិក

2023/07/21 05:53:05 pm        98

សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ដោយសំអាងប្រភពពីរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង ថាប្រទេសនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក ឬនាវាមុជទឹកបំពាក់ដោយមីស៊ីល នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្ខំឲ្យខ្លួនឈានដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។

ការអត្ថាធិប្បាយទាំងនេះ បានបង្កើនភាពតានតឹង ខណៈភាគីនីមួយៗបង្កើនការសំញែងសាច់ដុំ ខាងយោធាក្នុងភាពជាប់គាំង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ប្រទេសឯកោមួយនេះ។

សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរពីបទបង្កភាពតានតឹងនៅក្នុងតំបន់នេះ ខណៈរិះគន់ជំនួបលើកដំបូងរបស់សម្ព័ន្ធភាពនេះដោយក្រុមពិក្សានុយក្លេអ៊ែរ(NCG)របស់ពួកគេ។

សេចក្ដីថ្លែងការណ៍នេះ និយាយថា សកម្មភាពបង្កើនការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែរផ្សេងទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានបែបនេះ អាចធ្លាក់ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរស្របតាមច្បាប់នៅក្នុងប្រទេសកូរ៉េខាងជើង។

ការអត្ថាធិប្បាយរបស់លោក Kang គឺសំដៅដល់នាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីកបំពាក់ដោយអាវុធនុយក្លេអ៊ែរ កម្រិតរដ្ឋ អូហៃយ៉ូ (Ohio) របស់សហរដ្ឋអាមេរិក ដែលបានមកដល់កំពង់ផែមួយក្នុងទីក្រុង Busan ភាគខាងត្បូង របស់កូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។

របាយការណ៍របស់ KCNA បាននិយាយថា ដំណាក់កាលនៃការប៉ះទង្គិចយោធានៅលើឧបទ្វីបកូរ៉េបានលេចចេញជាការពិតដ៏គ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm