BTV ទិញ​សិទ្ធ​ផ្សាយ​ផ្ទាល់​ផ្លូវការការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​របស់​កម្ពុជា​ពី​ប្រទេសបា​រ៉ែ​ន​

2021/05/19 05:34:53 pm        245

​បាល់ទាត់៖ ស្ថានីយ​ទូរទស្សន៍ BTV-News ទិញ​បាន​សិទ្ធ​ផ្សាយ​ផ្ទាល់​ សម្រាប់​ការប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ពី​ប្រទេស​បា​រ៉ែ​ន នា​ដើមខែ​មិថុនា​ខាងមុខ។​

​សម្រាប់​បេសកកម្ម​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គឺ​នៅសល់ ៣​ប្រកួត​ក្នុង​ដៃដោយ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​នា​វេលា​ម៉ោង ១១៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​), ថ្ងៃ​ទី​៧ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ាក់​នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ថ្ងៃ​ទី​១១ ខែ​មិថុនា កម្ពុជា​ប្រកួត​ជាមួយ​អ៊ីរ៉ង់​នា​វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​)។​ ​ដូច្នេះ​ដោយមាន​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​ភាគី​បា​រ៉ែ​ន ស្ថានីយ​ទូរទស្សន៍ BTV-News ផ្សាយ​ផ្ទាល់​ការ​ប្រកួត​ទាំង​ ០៣​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជូន​បងប្អូន​អ្នកគាំទ្រ​បាន​ទស្សនា​កម្សាន្ត ខណៈ​ក្រុម​គោព្រៃ​កម្ពុជា​នឹង​ចាកចេញ​ទៅកាន់​ប្រទេស​បា​រ៉ែ​ន នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ខាងមុខនេះដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ត្រៀម​ការប្រកួត​នៅ​ទីនោះ​តែម្ដង។​

​គួរ​ដឹង​ថា កម្ពុជា​ស្ថិត​ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ FIFA World Cup Qatar 2022 ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​, អ៊ីរ៉ាក់​, ហុងកុង និង​ប៉ា​រ៉ែ​ន ហើយ​ក្រុម​នីមួយៗ​ភាគច្រើន​នៅសល់ ៣​ប្រកួត​ក្នុង​ដៃ លើកលែងតែ​អ៊ីរ៉ង់​ដែល​សល់ ៤​ប្រកួត​ទៀត។ ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន អ៊ីរ៉ាក់​កំពុង​ឈរ​កំពូល​តារាង​ដោយ​មាន ១១​ពិន្ទុ​ក្នុង​ដៃ, ​បា​រ៉ែ​នឈរ​លេខ​២ ​មាន ៩​ពិន្ទុ, ​អ៊ីរ៉ង់​ឈរ​លេខ​៣ មាន ៦​ពិន្ទុ ខណៈហុងកុងឈរលេខ៤ មាន ៥ពិន្ទុ។ ចំណែក​កម្ពុជា​ឈរ​បាត​តារាងមាន ១​ពិន្ទុ​ប៉ុណ្ណោះបន្ទាប់ពី​ឆ្លង​កាត់ ៥​ប្រកួត​ស្មើ ១ និង​ចាញ់ ៤៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        151
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm