រុស្ស៊ីបាញ់ស្រោចមីស៊ីលលើកំពង់ផែអ៊ុយក្រែន និងគំរាមបាញ់កម្ទេចនាវា ខណៈក្រុងគីវ ប្រើគ្រាប់បែកចង្កោម

2023/07/21 06:31:44 pm        170

ប្រទេសរុស្ស៊ីបានធ្វើឲ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកច្របូកច្របល់ដោយសារតែការកើនឡើងភាពតានតឹងនៅក្នុងសមុទ្រខ្មៅ ស្របពេលមានការវាយប្រហារតាមអាកាស ៣យប់ជាប់គ្នា ទៅលើកំពង់ផែមួយចំនួនរបស់អ៊ុយក្រែន និងចេញការគំរាមវាយប្រហារលើនាវា ដែលមានគោលដៅទៅកាន់អ៊ុយក្រែន បើទៅក្រុងគីវ ហ៊ានបញ្ជូននាវាឆ្លងកាត់។

ជនស៊ីវិលយ៉ាងហោចណាស់២៧នាក់ ត្រូវបានរាយការណ៍ថា បានរងរបួសក្នុងការវាយប្រហារតាមអាកាសលើកំពង់ផែមួយចំនួន ដែលបណ្ដាលឲ្យឆេះអគារមួយចំនួន និងបង្កការខូចខាតស្ថានកុងស៊ុលរបស់ចិន នៅក្នុងទីក្រុងអូដេសា (Odesa។

សហរដ្ឋអាមេរិក បាននិយាយថា ការព្រមានរបស់រុស្ស៊ី ចំពោះការដឹកជញ្ជូននានា បានបង្ហាញថា ទីក្រុងមូស្គូ អាចវាយប្រហារលើនាវាទាំងឡាយនៅសមុទ្រខ្មៅ ក្រោយការដកខ្លួនរបស់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ចេញពីកិច្ចព្រមព្រៀងសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញាជាតិ។

សញ្ញាដែលថារុស្ស៊ី មានបំណងប្រើកម្លាំង ដើម្បីបិទច្រករបស់ខ្លួនជាថ្មី លើប្រទេសមួយក្នុងចំណោម ប្រទេសនាំចេញស្បៀងអាហារធំជាច្រើនរបស់ពិភពលោក នឹងធ្វើឲ្យតម្លៃទំនិញសកលហក់ ឡើងខ្ពស់។

ក្រុងមូស្គូនិយាយថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ រយៈពេល១ឆ្នាំនេះទៀត ឡើយប្រសិនបើគ្មានលក្ខខណ្ឌល្អប្រសើរសម្រាប់ទីផ្សារលក់ស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួន។

ចាប់តាំងពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្រុងមូស្គូ បានបាញ់ស្រោចមីស៊ីលទាំងយប់ទៅ​លើទីក្រុងកំពង់ផែធំបំផុតចំនួន២របស់អ៊ុយក្រែន​ គឺអូដេសា(Odesa) និង មីកូឡេអ៊ីវ( Mykolaiv)។ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ​ទំនងមានសភាពធ្ងន់ធ្ងរបំផុត។យោងតាមមន្ត្រីអាមេរិក២រូប និងបុគ្គលម្នាក់ទៀតដែលដឹកបញ្ហានេះ ទាហាអ៊ុយក្រែន បាន​ចាប់ផ្ដើមបាញ់គ្រាប់បែកចង្កោម ដែលផ្ដល់ដោយសហរដ្ឋអាមេរិក ជាផ្នែកមួយនៃការវាយបកលើកងកម្លាំងរុស្ស៊ី ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm