សម្តេចតេជោ អនុញ្ញាតឲ្យប្រធានសភាម៉ាឡេស៊ីចូលជួបសំដែងការគួរសម ខណៈអញ្ជើញមកសង្កេតការណ៍បោះឆ្នោត

2023/07/21 06:57:19 pm        132

ភ្នំពេញ៖ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២១ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ា ឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈដែល​ឯកឧត្តមអញ្ជើញ​មកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេត នៅថ្ងៃទី២៣ ខែកក្កដា នេះ ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ឯកឧត្តម ប្រធាន សភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយសធ្វើជាសាក្សី​ នៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិទី៧ ដែលកំពុងដំណើរការប្រកបដោយ​ភាពល្អប្រសើរ ។

ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ​បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រៀបធៀបនឹងពេលដែលឯកឧត្តមធ្លាប់បានអញ្ជើញ​មក​ក្នុងរយៈ ពេលជាង២០ឆ្នាំកន្លងមក ​ដែលរូប​ឯកឧត្តមស្ទើរតែមិនជឿថា ​នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នោះឡើយ ។

ឯកឧត្តម បានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់សម្តេច និងបានយល់ថា ដំណើរ ការតស៊ូដ៏ស្វិតស្វាញ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពី​របបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន​ ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំ​បណ្តាប្រទេសអាស៊ាន គួរអនុវត្ត និងរៀនសូត្រតាម ។

សម្តេចតេជោ បានបញ្ជាក់ប្រាប់ប្រធានសភាម៉ាឡេស៊ីបន្ថែមថា រូបសម្តេចផ្ទាល់ បានខិតខំធ្វើការ ដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេ ​បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល២៤ឆ្នាំ​ចុងក្រោយដោយបាន​បង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើង​ជាតិសាសន៍ សាសនា មានសិទ្ធិ សេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើន​ជាលំដាប់ បើទោះបីជាកម្ពុជា ជួបប្រទះ ​នូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជា រក្សា បាននូវ​សុខដុមរមនា​គ្រប់សាសនាទាំងអស់ ​ជនជាតិម៉ូស្លីមមានសិទ្ធិសេរីភាព ​មានការរីកចម្រើន មិនមាន ការរើសអើង និងត្រូវបានយកចិត្តទុកដាក់​ មានតួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួល ការហ្វឹកហ្វឺន ​ដែលបច្ចុប្បន្ន ពលរដ្ឋម៉ូស្លីមនៅកម្ពុជា មានបញ្ញវន្ត​ជាច្រើន និងបានបម្រើការងារនៅគ្រប់លំ ដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ​ដែលកាន់តួនាទីជាឯកអគ្គរាជទូត នៅតាម បណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        65
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        92
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm