លោកពូទីន យល់ព្រមអនុញ្ញាតការចេញដំណើរបំពង់បង្ហូរទី១ របស់គម្រោងឧស្ម័នធម្មជាតិ Arctic LNG 2 ទៅកាន់កន្លែងផលិត

2023/07/21 07:04:11 pm        152

វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានយល់ព្រមឲ្យមានការចេញដំណើរនៃបំពង់បង្ហូរទី១របស់គម្រោងផលិតឧស្ម័នធម្មជាតិ Arctic LNG 2 (អាកទិក អិលអិនជី ២) តាមរយៈផ្លូវសមុទ្រខាងជើងពីតំបន់ Murmansk ទៅកាន់កន្លែងផលិត នាពេលអនាគតរបស់ខ្លួន នៅលើឧបទ្វីប Gydan ។

លោក ពូទីន ដែលជាអ្នកសម្រេចចុងក្រោយនៅរុស្ស៊ីនេះ យកចិត្តទុកដាក់ជាពិសេសចំពោះគម្រោងថាមពលនៅក្នុងប្រទេស។ រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើការផលិតប្រេង និងឧស្ម័ន (ហ្គាស) ខណៈពេលដែលទីក្រុងម៉ូស្គូកំពុងផ្តោតលើការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន នៅពេលដែលមានទណ្ឌកម្មពីលោកខាងលិច។

តំបន់ Murmansk ក្លាយជាកន្លែងដំបូងបង្អស់របស់ពិភពលោក សម្រាប់ខ្សែចង្វាក់ផលិតឧស្ម័នធម្មជាតិដ៏ធំ ផ្អែកលើរចនាសម្ព័ន្ធមូលដ្ឋានទំនាញ (GBS) ដែលនឹងត្រូវបានប្រើនៅក្នុងគម្រោង Arctic LNG 2។ Arctic LNG 2 នឹងក្លាយជាគម្រោងខ្នាតធំទី៣ របស់រុស្ស៊ីសម្រាប់ផលិតឧស្ម័នធម្មជាតិរាវ (LNG) បន្ទាប់ពីរោងចក្រ Sakhalin 2 ដែលដឹកនាំដោយក្រុមហ៊ុន Gazprom (GAZP.MM) នៅមហាសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី និងរោងចក្រ Yamal LNG ដែលគ្រប់គ្រងដោយក្រុមហ៊ុន Novatek (NVTK.MM)។

គម្រោងផលិតឧស្ម័ននេះ នឹងជួយឲ្យប្រទេសរុស្ស៊ីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការទទួលបានចំណែកទីផ្សារ LNG នៅលើសកលលោក ២០ភាគរយ ក្នុងឆ្នាំ២០៣៥ ពោលគឺឡើងប្រហែល ៨ភាគរយពីពេលបច្ចុប្បន្ន។

លោក ពូទីន បានអធិប្បាយតាមទូរទស្សន៍ថា៖ «គម្រោងឧស្ម័នធម្មជាតិ LNG មានសារៈសំខាន់ខ្លាំងណាស់។ គម្រោងនេះអនុញ្ញាតឲ្យយើងដណ្តើមចំណែកទីផ្សារ LNG លើសកលលោក ដើម្បីអភិវឌ្ឍន៍វិស័យពាក់ព័ន្ធនានា។ មានហេតុផលជាច្រើន ដើម្បីជឿថា គម្រោង Arctic LNG 2 នឹងត្រូវបានអនុវត្តទាន់ពេលវេលា»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm