ឯកឧត្តម វង្សី វិស្សុត ដឹកនាំសមាជិកបក្សជាង៤០០០នាក់ បិទយុទ្ធនាការឃោសនានៅក្នុងស្រុកមុខកំពូល

2023/07/21 08:39:10 pm        125

កណ្តាល​៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង ៤០០០ នាក់ ជួបជុំនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល និងដង្ហែក្បួនឃោសនាបោះឆ្នោត តាមបណ្តាឃុំទាំង ៧ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវការគោរពកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនសមាជិក សមាជិកា សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ២០ ថ្ងៃកន្លងមក យ៉ាងស្រស្រាក់ស្រស្រាំ និង សកម្មបំផុត ប្រកបដោយឆន្ទៈដ៏មុតស្រួច ក្នុងនាមជាកងទ័ពទេវតា ដោយប្រកាន់ខ្ជាប់នូវច្បាប់, បទបញ្ជា, នីតិវិធី, និង គោលការណ៍ណែនាំទាំងអស់របស់ គ.ជ.ប. ដែលបានញ៉ាំងឱ្យយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកមុខកំពូល បានប្រព្រឹត្តទៅដោយរលូន និងមិនរងបាតុភាពរំខានណាមួយឡើយ។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលកើតចេញពីប្រជាជន, នៅជាប់ជាមួយប្រជាជន, និង ធ្វើអ្វីៗដើម្បីតែប្រជាជន ។ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលផ្តល់តម្លៃដល់សន្តិភាព និង ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពប្រាកដនិយម, ជាក់លាក់ និងមិនមែនប្រជាភិថុតបោកប្រាស់ឡើយ ។ ដូច្នេះ, ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំនាវាកម្ពុជា គឺជាការជ្រើសរើសដើម្បីអនាគតកម្ពុជាមួយ ដែលមានសន្តិភាព មានភាពរុងរឿង, ជាការបោះឆ្នោត ដើម្បីខ្លួនឯង, ជាការបោះឆ្នោតដើម្បីកូនចៅខ្លួនឯង និងជាការបោះឆ្នោតដើម្បីជាតិកម្ពុជាទាំងមូល។

ទោះបីក្រោមដំណក់ទឹកភ្លៀង សមាជិកសមាជិកាទាំងអស់សុទ្ធតែបានបង្ហាញនូវទឹកមុខរីក រាយ ក្លៀវក្លា និងបានប្រកាសប្តេជ្ញាចិត្ត ហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តផ្តល់ការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm