ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ក្នុង​ជម្លោះ​អ៊ីស្រាអែល ​និង​តំបន់​ហ្គា​ហ្សា ខណៈ​មាន​ភាព​ជាប់​គាំង​នៅ​អង្គការ​សហប្រជាជាតិ

2021/05/19 06:38:18 pm        170

​អ៊ីស្រាអែល៖ ការវាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា និង​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្គា​ហ្សា​ បាន​សម្លាប់​មនុស្ស​កាន់តែ​ច្រើន​ថែមទៀត​ពី​ភាគី​ទាំងសង​ខាង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​ប៉ា​ឡេ​ស្ទី​ន​ ដែល​ជា​ថ្ងៃ​ចង​កំហឹង​នៅ​ក្នុង​ទីក្រុង ​Jerusalem និង​តំបន់ West Bank​។

​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ប្តេជ្ញា​ថា ​អ៊ីស្រាអែល​នឹង​បន្ត​វាយលុក​លើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​របស់​ខ្លួន "​ដរាបណា​នៅ​មាន​ភាព​ចាំ​បាច់​" មុន​ពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បរាជ័យ បន្ទាប់ពី​រយៈ​ពេល​តិច​ជាង​មួយ​ម៉ោង ដោយ​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​។​ នៅ​ពេល​ជាមួយគ្នា​នោះ កម្លាំង​អ៊ីស្រាអែល​ និង​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​ នៅចំណុច​តាន​តឹង​ជាច្រើន​នៅ​ទូទាំង​តំបន់ West Bank និង​នៅ​ទីក្រុង ​Jerusalem​ ខាងកើត​ ដោយ មនុស្ស​ជាច្រើន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​ខណៈ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រមូល​ផ្ដុំគ្នា ​បង្ហាញ​សាមគ្គីភាព​ជាមួយ​សម​ភាគី​ហ្គា​ហ្សា​ដែល​រង​ការឡោមព័ទ្ធ​។ គ្រូពេទ្យ​បាន​និយាយ​ថា​ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ព្យាបាល​របួស​ ដោយសារ​គ្រាប់កាំភ្លើង​ពិត​។

​យោង​តាម​ក្រសួងសុខាភិបាល​តំបន់​ហ្គា​ហ្សា​បាន​ឱ្យ​ដឹង​ថា ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​​ឈរ​របស់​អ៊ីស្រាអែល​ បាន​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២១៧​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៣នាក់ ​និង​បានធ្វើ​ឲ្យ​មនុស្ស​ជាង ​១.៤០០​នាក់​រង​របួស​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។​ ​នគរបាល​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ខាង​អ៊ីស្រាអែល​បាន​កើន​ឡើង​ដល់ ១២​នាក់​ ខណៈពេលដែលក្រុម​ហា​ម៉ាស់​បាន​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទៅ​ភាគ​ខាង​ត្បូង​តំបន់ Eshkol បាន​សម្លាប់​ជន​ជាតិ​ថៃ​ ២​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm