ការបះបោររបស់លោក Prigozhin បង្ហាញពីភាពទន់ខ្សោយនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់លោក ពូទីន

2023/07/21 09:52:11 pm        187

រុស្ស៊ី ៖ កាលពីថ្ងៃព្រហស្បតិ៍ (២០ កក្កដា) នាយកទីភ្នាក់ងារស៊ើបការណ៍ចារកម្មណ្តាល (CIA) លោក William Burns បាននិយាយថា ការបរាជ័យរបស់មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានលាតត្រដាង​ពីភាពទន់ខ្សោយទាំងនៅក្នុងប្រព័ន្ធយោធារបស់លោកប្រធានាធិបតី ពូទីន និងយុទ្ធសាស្ត្រសង្គ្រាម​របស់រុស្ស៊ីនៅ​អ៊ុយក្រែន។

ក្នុងអំឡុងពេលសន្ទនាជាមួយលោកស្រី Mary Louise Kelly ដែលជាពិធីករព័ត៌មានរបស់សារព័ត៌មាន NPR នៅក្នុង​វេទិកា​សន្តិសុខ Aspen លោក Burns បាននិយាយថា ទីភ្នាក់ងារCIA និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងទៀត​កំពុងទាញយកផលប្រយោជន៍ពីភាពមិនពេញចិត្តនាពេលបច្ចុប្បន្ននៅក្នុង និងក្រៅក្រុមឥស្សរជននៅក្នុងប្រទេសរុស្ស៊ី។

ការបះបោរដែលបានបរាជ័យកាលពីថ្ងៃទី ២៣ និង២៤ ខែមិថុនារបស់ក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបាន​លោកខាងលិចបកស្រាយថា ជាបញ្ហាប្រឈមចំពោះការគ្រប់គ្រងរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ដោយបង្ហាញ​ពីភាពតានតឹងនៃសង្រ្គាមអ៊ុយក្រែនលើរដ្ឋរបស់រុស្ស៊ី។ លោក Burns បាននិយាយថា កំណើននៃការដណ្ដើម​បានទឹកដី​បន្ថែម​ទៀតរបស់អ៊ុយក្រែននៅលើសមរភូមិ នឹងធ្វើឱ្យប្រជាជនរុស្ស៊ីកាន់តែច្រើនយកចិត្តទុកដាក់​ចំពោះការរិះគន់​ដ៏ខ្លាំងនៃសង្គ្រាមដែលធ្វើឡើងដោយលោក Prigozhin មុនពេលមានការបះបោរនោះ។

កាលពីថ្ងៃពុធ (១៩ កក្កដា) នៅក្នុងវីដេអូមួយបានបង្ហាញពីលោក Prigozhin ស្វាគមន៍យុទ្ធជន​របស់ខ្លួនទៅកាន់​ប្រទេសបេឡារុស្សដោយប្រាប់ពួកគេថា ពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនទៀតទេសម្រាប់ពេលនេះ ប៉ុន្តែបានបញ្ជាឱ្យពួកគេប្រមូលកម្លាំងរបស់ខ្លួនសម្រាប់ទ្វីបអាហ្វ្រិក ខណៈពេលដែលពួកគេ​កំពុងហ្វឹកហាត់កងទ័ព​របស់ប្រទេសបេឡារុស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm