ប្រជាជនជប៉ុនប្រមូលផ្តុំគ្នាអំពាវនាវឱ្យបញ្ឈប់គម្រោងបង្ហូរសំណល់ទឹកកខ្វក់នុយក្លេអ៊ែរ

2023/07/21 10:02:54 pm        103

ជប៉ុន ៖ កាលពីថ្ងៃព្រហស្បតិ៍ បាតុករជប៉ុនជិតមួយរយនាក់បានប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងនឹងផែន​ការរបស់​ប្រទេសជប៉ុនក្នុងការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលបានខូចខាត ចូលទៅក្នុងសមុទ្រ។

បាតុកម្មនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅមុខទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរនោះ។

ក្រុមអ្នកតវ៉ាមកពីក្រុមពលរដ្ឋក្នុងស្រុកមួយចំនួនបានស្រែកពាក្យស្លោកថា "ការពារមហាសមុទ្រ ការពារអនាគតយើង" និងបានបង្ហាញផ្ទាំងបដាដែលសរសេរថា "កុំបង្ហូរសំណល់ទឹកដែលបំពុលដោយនុយក្លេអ៊ែរទៅក្នុងសមុទ្រអី" និង "កុំបំពុលមហាសមុទ្ររបស់យើង"។ ក្រុមអ្នកតំណាងបាតុករក៏បានបង្ហាញលិខិតតវ៉ាទៅក្រុមហ៊ុន TEPCO ដោយអំពាវនាវ​ឲ្យបញ្ឈប់គម្រោងបង្ហូរទឹកនេះផងដែរ។

រដ្ឋាភិបាលជប៉ុនបានសម្រេចធ្វើប្រព្រឹត្តិកម្ម និងសម្លាប់មេរោគសំណល់ទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ហើយបង្ហូរវាទៅក្នុងសមុទ្រក្នុងឆ្នាំ២០២៣នេះ ដោយមិនយកចិត្តទុកដាក់ចំពោះសំណួរ ព្រមទាំងការរិះគន់ក្នុងស្រុក និងពីបរទេសទេ។

ដំណើរការនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលពី ២០ឆ្នាំទៅ ៣០ឆ្នាំ រហូតដល់រោងចក្រថាមពលនុយក្លេអ៊ែរ​នេះត្រូវបានកម្ទេចចោល៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        2
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm