
នៅក្នុងទីក្រុង Misrataរបស់ប្រទេសលីប៊ី តាមដងផ្លូវលែងឃើញមានមនុស្សដើរ ឬធ្វើដំណើរ ប៉ុន្តែនៅតាមតំបន់ឆ្នេរវិញ ពោពេញដោយមនុស្សយ៉ាងច្រើនកុះករ ស្របពេលដែលពួកគេស្វែងរកអារម្មណ៍ធូស្រាលពីរលកកម្តៅនៅក្នុងសមុទ្រដ៏ត្រជាក់ ។
ខណៈពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤១អង្សាសេ ប្រទេសលីប៊ីនៅពុំទាន់ស៊ាំនឹងរលកកម្តៅដែលបានប៉ះពាល់នៅលើពិភពលោកនោះទេ ។
យោងតាមទិន្នន័យពីមន្ទីរព្យាករណ៍បរិស្ថានជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា កាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅ គឺជាថ្ងៃដែលក្តៅជាងគេបំផុតនៅទូទាំងពិភពលោក ។
សីតុណ្ហភាពសកលជាមធ្យម បានកើនឡើងដល់ ១៧,១ អង្សាសេ ពោលគឺកើនឡើងលើសសីតុណ្ហភាព ១៦,៩២អង្សាសេកាលពីខែសីហា ឆ្នាំ ២០១៦ ស្របពេលដែលរលកកម្តៅវាយប្រហារនៅទូទាំងពិភពលោក ។
នៅឧទ្យានជាតិជ្រលងភ្នំមរណៈ ដែលជាចំណុចទាបជាងគេបំផុតនៅអាមេរិកខាងជើង មានកម្ពស់ ៨៦ម៉ែត្រពីក្រោមនីវ៉ូសមុទ្រ បានមើលឃើញសីតុណ្ហភាពកើនឡើងដល់ជិត ៥០អង្សាសេ។
នៅទីនេះល្បីល្បាញខ្លាំងណាស់រឿងអាកាសធាតុក្តៅបំផុត ជាពិសេសអំឡុងរដូវក្តៅនៅខែកក្កដា ឆ្នាំនេះ ។
វាគឺជារឿងដែលមិននឹកស្មានដល់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែអំឡុងរលកកម្តៅរដូវក្តៅដ៏ក្តៅបំផុត មានមនុស្សខ្លះ បានព្យាយាមឆ្លងកាត់អាកាសធាតុក្តៅខ្លាំងនៅជ្រលងភ្នំមរណៈ ។
ដោយឆ្លងកាត់សីតុណ្ហភាពក្តៅបំផុតជាលើកដំបូង លោក Vickiដែលជាភ្ញៀវទេសចរមកពីប្រទេសអេស្ប៉ាញ និយាយថា អ្នកមិនអាចគិតដល់ទាល់តែសោះថានៅទីនេះ សីតុណ្ហភាពឡើងដល់ជិត ៥០អង្សាសេ ៕