
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ វិមានក្រឹមឡាំង បាននិយាយថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការពង្រឹងកងកម្លាំងរបស់ខ្លួននៅតាមព្រំដែនជាមួយប្រទេសបេឡារុស សម្រាប់ហេតុផលវត្តមានរបស់ទាហានស៊ីឈ្នូលនោះ គឺជាមូលហេតុព្រួយបារម្ភ ។
នៅក្នុងជជែកតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង បានចាត់ទុកប៉ូឡូញថាជាប្រទេសឈ្លានពាន ហើយលោកនិយាយថា ពួកគេត្រូវការចំណាប់អារម្មណ៍ខ្ពស់ ។
លោក Peskov និយាយថា ការងារលើរដ្ឋរួបរួមរុស្ស៊ី-បេឡារុស កំពុងចាប់ផ្តើម ដោយសារការពង្រឹងព្រំដែនរបស់ប៉ូឡូញ គឺជាមូលហេតុព្រួយបារម្ភ ។ នេះគឺជាការពិត គឺការឈ្លានពានរបស់ប៉ូឡូញ ។ ទង្វើអរិភាពលើបេឡារុស និងសហព័ន្ធរុស្ស៊ី គឺជាមូលហេតុធ្វើឲ្យចាប់អារម្មណ៍ខ្ពស់ ។
ប្រទេសប៉ូឡូញ និយាយកាលពីថ្ងៃទី ២ ខែកក្កដា ពួកគេបានបញ្ជូនក្រុមមន្រ្តីនគរបាល ៥០០នាក់ រឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយបេឡារុស ដើម្បីទប់ទល់នឹងចំនួនកើនឡើងរបស់ជនអន្តោប្រវេសន៍ឆ្លងកាត់ ក៏ដូចជាការគំរាមកំហែងដ៏មានសក្តានុពល ក្រោយក្រុមអ្នកប្រយុទ្ធទាហានស៊ីឈ្នូល ផ្លាស់ទីទៅកាន់ប្រទេសបេឡារុស ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិបេឡារុស និយាយថា ទាហានស៊ីឈ្នូល Wagnerកំពុងបង្វឹកទាហាននៅតំបន់ព្រំដែនជាមួយប្រទេសប៉ូឡូញ ដែលជាសេចក្តីថ្លែងការណ៍មួយទំនងជាធ្វើឲ្យភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់ដែលគេព្រួយបារម្ភថា ជម្លោះអាចនឹងផ្ទុះឡើង ។
ជោគវាសនារបស់ក្រុមទាហានស៊ីឈ្នួល Wagnerដែលជាក្រុមអ្នកប្រយុទ្ធដ៏សកម្មបំផុតរបស់រុស្ស៊ីនៅអ៊ុយក្រែនស្ថិតក្រោមការដឹកនាំរបស់លោកមេបញ្ជាការ Yevgeny Prigozhinនោះ បានធ្លាក់ភាពអាថ៌កំបាំង ចាប់តាំងពីការបះបោរពុំបានសម្រេចរបស់ពួកគេនៅប្រទេសរុស្ស៊ី កាលពីចុងខែមុន ៕