ជាង ១០០នាក់ស្លាប់ និងជិត ២០០នាក់ រងរបួស តាំងពីចាប់ផ្ដើមរដូវមូសុង នៅប្រទេសប៉ាគីស្ថាន

2023/07/22 12:04:55 am        144

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា មនុស្សជាង១០១នាក់ បានស្លាប់ និងជិត ២០០នាក់ផ្សេងទៀត បានរងរបួស អំឡុងរដូវភ្លៀងមូសុង ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមិថុនា និងបន្តរហូតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសប៉ាគីស្ថាន។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) NDMA បាននិយាយថា ភាគខាងកើតខេត្ត Punjab របស់ប្រទេសនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត នៅពេលមានភ្លៀងធ្លាក់ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៥៧នាក់ និងរបួស ១១៨នាក់ ដោយបន្ថែមទៀតថាលំនៅឋានចំនួន ៥៣ខ្នង ត្រូវបានបំផ្លាញផងដែរ នៅពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំដែល នៅក្នុងខេត្តនេះ ក្នុងនោះរួមទាំងទីរួមខេត្ត Lahore ផងដែរ។

ដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅក្នុងទីក្រុង Rawalpindi យ៉ាងហោចណាស់មនុស្ស ១២នាក់ បានបាត់បង់ជីវិត កាលពីថ្ងៃពុធ(ទី១៩ ខែកក្កដា) បន្ទាប់ពីជញ្ជាំងស្ពានដែលកំពុងសាងសង់ បានបាក់សង្កត់លើកម្មករ ដែលរស់នៅក្នុងតង់បណ្ដោះអាសន្ន។

NDMA បានឲ្យដឹងថា មនុស្សសរុបចំនួន ២៥នាក់ បានស្លាប់ និង ៤១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍ភ្លៀង ដាច់ដោយឡែកពីគ្នានៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេស។ នៅខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេស មនុស្ស ១០នាក់ បានស្លាប់ ហើយរងរបួស ២នាក់ នៅពេលដែលរន្ទះបានបាញ់ផ្ទះមួយខ្នង អំឡុងពេលមានព្យុះផ្គររន្ទះកាលពីដើមខែមិថុនា។

ជាមួយគ្នានេះ តួលេខរបស់ NDMA បានបង្ហាញទៀតថា មនុស្ស ៦នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងខេត្ត Balochistan ភាគនិរតី ហើយមនុស្ស ៣នាក់ទៀត បានបាត់បង់ជីវិត នៅតំបន់ Kashmir ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន ដែលនៅទីនោះ មនុស្ស ៥នាក់ បានរងរបួសផងដែរ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm