លោកម៉ាកូស៖ ហ្វីលីពីន នឹងមិនសហការជាមួយICCក្នុងការស៊ើបអង្កេតលើសង្គ្រាមគ្រឿងញៀន

2023/07/22 12:12:19 am        79

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណានដ៍ ម៉ាកូស ( Ferdinand Marcos Jr) បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោក នឹងមិនសហការជាមួយការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើការសម្លាប់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុង«សង្គ្រាមគ្រឿងញៀន» របស់អ្នកកាន់តំណែងមុនរបស់គាត់នោះទេ។

លោកម៉ាកូស បានបញ្ជាក់ថា ICC មិនមានយុត្តាធិការលើប្រទេសអាស៊ីអាគ្នេយ៍នេះ ដែលបានដកខ្លួនចេញពីICC ក្នុងខែមីនា ឆ្នាំ២០១៩ នោះទេ។

លោកម៉ាកូស បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងនឹងមិនសហការជាមួយពួកគេ ក្នុងមធ្យោបាយ រូបភាព ឬទម្រង់ណាមួយឡើយ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីចៅក្រមឧទ្ធរណ៍នៅ ICC បានច្រានចោលការប៉ុនប៉ងរបស់ហ្វីលីពីនក្នុងការរារាំងការស៊ើបអង្កេតដោយព្រះរាជអាជ្ញារបស់តុលាការ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរើតេ (Rodrigo Duterte)។ 

ក្រុមសិទ្ធិមនុស្ស បាននិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀនដែលបានបញ្ចប់ដោយការបាញ់ប្រហារក្នុងអំឡុងអាណត្តិ៦ឆ្នាំរបស់លោកឌូទែរើតេ។ នគរបាលបានទទួលស្គាល់ជាផ្លូវការថា មានអ្នកស្លាប់ប្រហែល ៦.២០០នាក់ ហើយបដិសេធការចោទប្រកាន់អំពីការប្រហារជីវិតនិងការបិទបាំងជាប្រព័ន្ធ។

លោកម៉ាកូស បាននិយាយថា ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ ត្រូវតែដោះស្រាយនៅក្នុងប្រទេសនេះ ដោយសារពួកគេត្រូវបានប្រព្រឹត្តឡើងនៅក្នុងទឹកដីហ្វីលីពីន។ ក្រសួងយុត្តិធម៌ បានសន្យាថា ការស៊ើបអង្កេតរបស់ខ្លួនលើសង្គ្រាមគ្រឿងញៀន នឹងមានភាពយុត្តិធម៌។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm