បុគ្គលិកផ្លូវដែកចក្រភពអង់គ្លេសជាង ២០.០០០នាក់ ធ្វើកូដកម្ម ជុំវិញប្រាក់ខែ និងលក្ខខណ្ឌការងារ ចំពេលរដូវកាលធ្វើដំណើរ កំពុងមមាញឹក

2023/07/22 12:16:30 am        176

បុគ្គលិកផ្លូវដែកជាង ២០.០០០នាក់ បាននាំគ្នាធ្វើកូដកម្ម កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) នៅចក្រភពអង់គ្លេស ជុំវិញការទាមទារដំឡើងប្រាក់ខែ ការកាត់បន្ថយការងារ និងលក្ខខណ្ឌការងារនានា។

កម្មករមកពីក្រុមហ៊ុនរថភ្លើងចំនួន ១៤ក្រុមហ៊ុន បានចូលរួមនៅក្នុងកូដកម្មដែលរៀបចំដោយសហជីពឯកទេសដឹកជញ្ជូនធំបំផុតរបស់ចក្រភពអង់គ្លេស សហជីពជាតិនៃកម្មករផ្លូវដែក ផ្លូវសមុទ្រ និងដឹកជញ្ជូន (RMT)។

មនុស្សជាច្រើនដែលចូលរួមធ្វើកូដកម្មនេះ បានត្អូញត្អែរថា ការកើនឡើងតម្លៃឥតឈប់ សម្រាប់ផលិតផលសំខាន់ចាំបាច់ នៅចក្រភពអង់គ្លេស បានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងៗដល់បុគ្គលិកក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។

កូដករម្នាក់ឈ្មោះលោក James ដែលមានមុខក្នុងការតវ៉ាជាមួយសហជីព RMT នេះ បាននិយាយថា៖ «អតិផរណាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពិតជាឡើងខ្ពស់ទៅៗឥតស្រាកស្រាន្ត។ មនុស្សជាច្រើនក្នុងសហគមន៍កម្មករ កំពុងជួបការលំបាក។ ហើយក្នុងរយៈពេលបីខែចុងក្រោយនេះ ពួកយើងបាន និងកំពុងប្រកាន់គោលជំហរ ដើម្បីព្យាយាម និងផ្លាស់ប្តូរវិធីដែលរដ្ឋាភិបាលកំពុងជិតមានដំណោះស្រាយចំពោះបុគ្គលិក»។

លោក James ក៏បានកត់សម្គាល់ផងដែរថា កម្មករផ្លូវដែកជាច្រើនមិនត្រឹមតែជួបបញ្ហាជាមួយនឹងកង្វល់អំពីបញ្ហាប្រាក់ឈ្នួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបារម្ភពីការបាត់បង់ការងាររបស់ពួកគេទាំងអស់គ្នាផងដែរ។

កូដករបានក៏បានបន្ថែមដែរថា ទោះបីជាសមាជិកសហជីពមានអារម្មណ៍សោកស្ដាយដែលការមិនព្រមទៅធ្វើការរបស់ពួកគេ អាចប៉ះពាល់ដល់ធ្វើដំណើររបស់ប្រជាជនទូទៅ ក្នុងរដូវវិស្សមកាលដ៏មមាញឹក ដែលចាប់ផ្តើមពីខែមិថុនា ដល់ខែសីហា ក្នុងទ្វីបអឺរ៉ុបក៏ដោយ ក៏ពួកគេមិនអាចស្វែងរកវិធីផ្សេងទៀតឲ្យល្អជាងនេះ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេបាននោះឡើយ៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm