
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រនេះដើម្បីពិភាក្សាពីការដកខ្លួនចេញរបស់រុស្ស៊ី ពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ តាមរយៈសមុទ្រខ្មៅ។ ចក្រភពអង់គ្លេស ដែលដឹកនាំក្រុមប្រឹក្សាសន្តិសុខ នៅខែនេះ បាននិយាយថា ក្រុមប្រឹក្សានឹងជួបពិភាក្សាពីផលវិបាកមនុស្សធម៌នៃការដកខ្លួនចេញរបស់រុស្ស៊ី ពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញឃជាតិសមុទ្រខ្មៅ។
កាលពីថ្ងៃចន្ទ រុស្ស៊ី បានប្រកាសពីការសម្រចចិត្តដើម្បីបញ្ឈប់កិច្ចព្រមព្រៀង ហើយចាប់តាំងពីពេលនោះមក បានចាប់ផ្តើមការវាយប្រហារ នៅក្នុងនិងជុំវិញទីក្រុងកំពុងផែ Odesa នៅប្រទេសអ៊ុយក្រែនភាគខាងត្បូង។ កាលពីថ្ងៃពុធ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ក្រសួង នឹងពិចារណានាវាណាមួយនៅសមុទ្រខ្មៅមានគោលដៅទៅកាន់កំពង់ផែអ៊ុយក្រែននឹងជានាវាដឹកជញ្ជូនទំនិញយោធាដ៏មានសក្តានុពល។ អ៊ុយក្រែនបានឆ្លើយតបដោយការប្រកាសវិធានការប្រឆាំង។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សា ធ្វើឡើងបន្ទាប់ពីការប្រកាស់របស់រុស្ស៊ី ពីការសម្រេចចិត្តដកខ្លួនចេញ ដែលសហរដ្ឋអាមេរិក និងប្រទេសសហភាពអឺរ៉ុប និយាយថា ការដកខ្លួននេះអាចគំរាមកំហែងដល់សន្តិសុខស្បៀងសកល។
រុស្ស៊ីនិយាយថា ខ្លួននឹងពិចារណាការបន្តកិច្ចព្រមព្រៀង នភៅពេលដែលឧបសគ្គដែលរារាំងការនាំចេញផលិតផលកសិកម្មរបស់ខ្លួន និងផលិតផលផ្សេងទៀត ត្រូវបានដកចេញ។