ប្រទេសជប៉ុនកែសម្រួលចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួនឲ្យនៅទាបសម្រាប់ឆ្នាំសារពើពន្ធ២០២៣

2023/07/22 01:15:07 am        386

រដ្ឋាភិបាលជប៉ុនបានកែសម្រួលចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធ២០២៣ ស្របពេលមានការធ្លាក់ចុះនៃកំណើនការនាំចេញ ដោយព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបឬ GDP ពិតប្រាកដរបស់ប្រទេសនេះនឹងកើនឡើងត្រឹមតែ ១,៣ភាគរយជំនួសឱ្យកំណើន១,៥ភាគរយ ដែលខ្លួនបានព្យាករណ៍កាលពីខែមករា នេះបើយោងតាមរបាយការណ៍ពីការិយាល័យទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃព្រហស្បតិ៍។

ប្រទេសនេះក៏បានបង្កើនចក្ខុវិស័យរបស់ខ្លួនលើអតិផរណាអ្នកប្រើប្រាស់សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដល់ ២,៦ភាគរយពីការប៉ាន់ប្រមាណពីមុនដែលមានចំនួន ១,៧ភាគរយ។ ការប៉ាន់ប្រមាណនោះ ធ្វើឡើង បន្ទាប់ពីអតិផរណា ដែលមាននិរន្តរភាពជិតពីរឆ្នាំរបស់ប្រទេសនេះ ដោយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូលរបស់ប្រទេសជប៉ុន ដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់ បាននិងកំពុងកើនឡើងធៀបនឹងឆ្នាំមុនសម្រាប់រយៈពេល ២១ខែជាប់ៗគ្នាគិតត្រឹមខែឧសភាមក។

ចក្ខុវិស័យសេដ្ឋកិច្ចដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់សារពើពន្ធ គឺមានរយៈពេលចាប់ពីខែមេសានៃឆ្នាំនេះដល់ខែមីនានៅឆ្នាំក្រោយ។ នៅថ្ងៃដដែលនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនបានរាយការណ៍ថា ប្រទេសនេះបានកត់ត្រាឱនភាពពាណិជ្ជកម្មជាង ៦,៩ពាន់ពាន់លានយ៉េន (៤៩,៩ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។

ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍នោះក៏បានបង្ហាញផងដែរថា ប្រទេសជប៉ុនបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ៤៣ពាន់លានយ៉េន (៣០០លានដុល្លារអាមេរិក) កាលពីខែមិថុនា។ ក្នុងរយៈពេលប្រាំមួយខែដំបូងនេះ ការនាំចូលរបស់ប្រទេសជប៉ុនបានកើនឡើង ០,៧ភាគរយ ខណៈដែលការនាំចេញបានកើនឡើង ៣,១ភាគរយ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm