កូរ៉េខាងជើងបាញ់មីស៊ីល តម្រង់គោលដៅច្រើនគ្រាប់ចូលទៅសមុទ្រ

2023/07/22 04:53:29 pm        150

នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសៅរ៍ទី ២២ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿងរវាងប្រទេសចិន និងឧបទ្វីបកូរ៉េ។

ការបាញ់មីស៊ីលទាំងនេះ ដែលយោធាបាននិយាយថា ធ្វើឡើងនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ម៉ោងក្នុងតំបន់ កើតមានខណៈទំនាក់ទំនងរវាងកូរ៉េទាំងពីរស្ថិតក្នុងចំណុចទាបបំផុត​មួយមិនធ្លាប់មាន។

នាយសេនាធិការ និយាយថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគការបាញ់នេះ ខណៈកំពុងឃ្លាំមើលសញ្ញានៃសកម្មភាពបន្ថែមទៀត។

កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកពីរគ្រាប់ចូលសមុទ្រនៅឆ្នេរសមុទ្ររបស់ខ្លួន​ទៅកាន់ប្រទេសជប៉ុន កាលពីបីថ្ងៃមុន។

ការសាកល្បងសព្វាវុធនាពេលថ្មីៗនេះ គឺជាការធ្វើឡើងជាបន្តបន្ទាប់ចុងក្រោយ របស់​ទីក្រុងព្យុងយ៉ាង ហើយបានកើតឡើងខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បង្កើនកិច្ច​សហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងការប្រឈមមុខនឹងភាពតានតឹងកំពុង​កើនឡើង​ជាមួយកូរ៉េខាងជើង។

ទំនាក់ទំនងផ្នែកការទូតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានជាប់គាំង ហើយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការអភិវឌ្ឍអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរតាទិក។

ជាការឆ្លើយតប ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធារួមគ្នាដោយមាន​យន្តហោះ​បំបាំងកាយទំនើប និងយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈនាវា​មុជទឹក​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកនៅសប្តាហ៍នេះ បានធ្វើទស្សនកិច្ច​មកកាន់​កំពង់ផែប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm