UN ព្រមានបន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅថា មនុស្សច្រើននាក់អាចស្លាប់

2023/07/22 05:05:17 pm        107

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រថា ការកើនឡើងតម្លៃគ្រាប់ធញ្ញជាតិចាប់តាំងពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅដោយសុវត្ថិភាព អាចគំរាមកំហែងដល់ភាពអត់ឃ្លាន និងកាន់តែធ្ងន់ធ្ងរសម្រាប់មនុស្សរាប់លាននាក់។

លោក Martin Griffiths បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបថា មនុស្សមួយចំនួននឹងស្រេកឃ្លាន អ្នកខ្លះទៀតអត់អាហារ ដែលមនុស្សជាច្រើននាក់អាចស្លាប់​ដោយ​សារតែការសម្រេចចិត្តនេះ។ លោកនិយាយថា ប្រជាជនប្រហែល ៣៦២ លាននាក់នៅក្នុង ៦៩ ប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌។

រុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីថ្ងៃចន្ទដោយនិយាយថា​ការទាមទារដើម្បីធ្វើឲ្យប្រសើរការនាំចេញស្បៀងអាហារនិងជីរបស់ខ្លួនមិនត្រូវបានបំពេញ ហើយគ្រាប់ធញ្ញជាតិអ៊ុយក្រែន មិនគ្រប់គ្រាន់នោះដែលបានទៅដល់ប្រទេសក្រីក្របំផុត។ អនាគតស្រូវសាលីរបស់សហរដ្ឋអាមេរិកនៅទីក្រុងឈីកាហ្គោ បានកើនឡើងជាង ៦% ក្នុង​សប្តាហ៍នេះ ហើយកាលពីថ្ងៃពុធមានការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំង​ពីរុស្ស៊ីបាន​វាយលុក​លើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានសម្របសម្រួលកាលពីមួយឆ្នាំមុនដោយអង្គការ​សហប្រជាជាតិ និងប្រទេសទួរគី ដើម្បីប្រយុទ្ធប្រឆាំងវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែ​យ៉ាប់យ៉ឺន​ដោយការវាយលុករបស់រុស្ស៊ី។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm