Karim Benzema វិល​ចូល​ក្រុម​ជំរើសជាតិ​បារាំង​វិញ​ក្រោយ​អវត្តមាន ៦​ឆ្នាំ​

2021/05/19 12:13:33 pm        138

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Real Madrid, Karim Benzema ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​បារាំង​វិញ​ ដើម្បី​ចូលរួម​ការប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប Euro ២០២០ បន្ទាប់ពី​អវត្តមាន​ពី​ក្រុម​ជំរើសជាតិ​បារាំង ៦ឆ្នាំ​។ ​Karim Benzema មិនបាន​លេង​អោយ​ក្រុម​ជំរើសជាតិ​បារាំង​តាំងពី​ឆ្នាំ២០១៥ បន្ទាប់ពី​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ គំរាម​ទំលាយ​វីដេអូ​អាសអាភាស​ជំរិត​ទារ​យកប្រាក់ ​ពី​អតីត​មិត្ត​រួម​ក្រុម​បារាំង Mathieu Valbuena​។

​​ក្រោយមក Benzema បាន​អវត្តមាន​ពី​ក្រុម​បារាំង​នៅ Euro ២០១៦ និង World Cup ២០១៨ ដោយសារ​បញ្ហា​នេះ​។ នៅ​ខែមករា​ ឆ្នាំ២០២១ ព្រះរាជអាជ្ញា​បារាំង​បានប្រកាសថា Benzema នឹង​ប្រឈមមុខ​នឹង​ការកាត់ក្តី ​ក្រោយ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​បង់ប្រាក់​ឱ្យ​បុគ្គល ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ខ្សែបម្រើ​ Mathieu Valbuena​ អាយុ​ ៣៦​ឆ្នាំ​ដោយ​គំរាម​ធ្វើឱ្យបែកធ្លាយ​ខ្សែអាត់​វីដេអូ​រួមភេទ​ជា​សាធារណៈ​នៅ​ឆ្នាំ​២០១៥​ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូបនេះ​អះអាងថា ​មន្ត្រី​ប៉ូលីស​បាន​ប្រើ​វិធី​មិន​ស្មោះត្រង់ ​ដើម្បី​ទាក់ទាញ​គាត់​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​។​ ទំរង់​លេង​ដ៏​អស្ចារ្យ​របស់ Benzema នៅ Real Madrid រដូវ​កាល​នេះ​គឺជា​ហេតុ​ផល​ចម្បង​ដែល​កីឡាករ​វ័យ ៣១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​កោះហៅ​ត្រលប់​មកវិញ ​បន្ទាប់ពី​រក​បាន ២៩​គ្រាប់​រដូវ​កាល​នេះ​អោយ Real Madrid​។​

​រំលឹក​ថា Karim Benzema ធ្លាប់​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើស​ជាតិ​បារាំង​សរុប ៨១​លើក​រក​បាន ២៧​គ្រាប់ និង​ប្រកួត​ចុងក្រោយ​បំផុត​ឲ្យ​ក្រុម​បារាំង​គឺ​យកឈ្នះ​អា​មេ​នី ៤-០ ដែល Benzema រក​បាន​ពីរ​គ្រាប់​ម្នាក់ឯង​។ បារាំង​ស្ថិត​ក្នុង​ពូ​ល F ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​ព័រទុយហ្កាល់ អាល្លឺម៉ង់ និង​ហុង​គ្រី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm