រថយន្តក្រុង៣៥០គ្រឿងបានដាក់ឱ្យប្រើប្រាស់ សម្រាប់ដឹកពលរដ្ឋឥតគិតថ្លៃ ទៅចូលរួមបោះឆ្នោត

2023/07/22 06:13:43 pm        556

ភ្នំពេញ៖ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្ត​ក្រុង​សាធារណៈចំនួន ៣៥០គ្រឿង​ សម្រាប់បម្រើដល់ការដឹកជញ្ជូន​កម្មករកម្មការិនីរោងចក្រ ក៏ដូចជាបងប្អូន​ប្រជាពលរដ្ឋទូទៅទាំងអស់ ធ្វើដំណើរទៅស្រុកកំណើត​នៅតាមបណ្តាខេត្តនានា​ដោយឥតគិតថ្លៃ ​ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ស្អែកនេះ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ឱ្យដឹងថា ក្រៅពីរថយន្ត៣៥០គ្រឿង ដែលបានរៀបចំប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ ​និងពលរដ្ឋខាងលើនោះ រដ្ឋបាលរាជធានី​ភ្នំពេញ​ក៏បានត្រៀងរថយន្តសាគួរបន្ថែមចំនួន៥០គ្រឿងទៀតផងដែរ ដើម្បីជាតម្រូវការប្រើប្រាស់​អោយបានគ្រប់គ្រាន់​ ប្រសិនបើមានការខ្វះខាត ។

ឯកឧត្តម បន្តថា ក្នុងនោះអាជ្ញាធរ​ បានរៀបចំទីតាំងចំណតចំនួន១០កន្លែង ​សម្រាប់កម្មករ និង​ពលរដ្ឋទូទៅ ទៅទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីធ្វើដំណើរទៅស្រុកកំណើត​ចូលរួម​បោះឆ្នោត ។

កម្មករកម្មការិនី និងពលរដ្ឋដែលទៅទទួលសេវា ​នៃការជិះរថយន្តឥតគិតថ្លៃ បានបង្ហាញក្តីរំភើប​រីករាយ​ដែលបានជិះរថយន្តក្រុងស្អាត​ធំទូលាយ ​និងមានផាកសុខភាព​ ដើម្បីធ្វើដំណើរ​ទៅស្រុកកំណើត​ចូលរួមបោះឆ្នោត ។ ក្នុងនោះពួកគាត់ ​ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែ​គិតគូរដល់កម្មករកម្មការិនីតាមរោងចក្រទាំងអស់ ​ក៏ដូចជាពលរដ្ឋទូទៅ ដោយ​ជួយសម្រួល​ការដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលវាបានជួយកាត់បន្ថយការចំណាយ​ប្រាក់កាស​ច្រើនក្នុងការធ្វើដំណើរទាំងទៅ និងមក ។

សូមបញ្ជាក់ថា ​ទីតាំងចំណតរថយន្តក្រុងទាំង១០កន្លែង រួមមាន ៖ ទីតាំងទល់មុខបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជធានីភ្នំពេញ, ទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ , ទីតាំងសួនឧស្សាហកម្មកាណាឌីយ៉ា , ទីតាំងផែស្ងួតសូងួន , ទីតាំងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ , ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤មុខរោងចក្រហេនសឺវេន & អតីតរោងចក្រខាំបូហេនសាំ ( បុរីសែនមនោរម្យ ) , ទីតាំងផ្លូវ៦០ម៉ែត្រ ( អតីតស្តុបក្រុមហ៊ុនមែកសឺដេស ) , ទីតាំងតំបន់សេដ្ឋកិច្ចភ្នំពេញរ៉ូយ៉ាល់ , ទីតាំងរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ)

, និងទីតាំងចំណតរថយន្តក្រុងសួនច្បារឫស្សីកែវ ៕ អត្ថបទ » លីហេង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        35
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        140
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm