គ.ជ.ប បន្តធ្វើបទបង្ហាញដល់អ្នកសង្កេតការណ៍អន្តរជាតិអំពីនីតិវិធីដំណើរការបោះឆ្នោតនៅកម្ពុជា

2023/07/22 06:42:15 pm        343

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ នេះបន្ត ដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញស្តីពីនីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោត អំឡុងពេលដំណើរការបោះឆ្នោត និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជូនអ្នកសង្កេតការណ៍អន្តរជាតិនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងមានការ​ចូលរួម​ពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ៤០ នាក់​ មកពីបណ្ដាប្រទេសនានា ដូចជា​ប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ​សិង្ហបុរី ថៃ ឡាវ ​ឥណ្ឌូណេស៊ី ចិន ទីម័រខាងកើត និងហ្វីលីពីន ជាដើម។

ជាកិច្ចចាប់ផ្ដើមឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែងទៅកាន់អ្នករាយការណ៍អន្តរជាតិ​ស្ដីពីនីតិវិធី​នៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្ដម បានថ្លែងអំណរគុណដល់អ្នកសង្កេតការអន្តរជាតិទាំងអស់​ដែលបានទទួលយក​ការអញ្ជើញ​មកចូលរួមធ្វើជាអ្នកសង្កេតការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ស្អែកនេះ។

ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ សុទ្ធតែជាអ្នកជំនាញខាងការបោះឆ្នោត ដូច្នេះអ្នកសង្កេតការណ៍ទាំងនេះនឹងចូលរួមពិនិត្យមើលលើ​ដំណើរការនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជាលើនីតិវិធីនៃដំណើរការបោះឆ្នោត​ ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជាដើម។

សូមជម្រាបថា ​នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុង​ប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្រុមអ្នកសង្កេត​ការណ៍​អន្តរជាតិជាង ៤០០ នាក់ មកជាង ៦០ ប្រទេស ​និងស្ថាប័នបានចូលរួមធ្វើជាអ្នក​សង្កេតការណ៍​ផ្ទាល់​ដើម្បីបង្ហាញពីតម្លាភាព​ និងលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm