អ្នកវិទ្យាសាស្ត្រណាសា៖ ខែកក្កដាទំនងជាខែក្តៅបំផុត នៅលើផែនដី

2023/07/23 07:18:07 pm        312

អ្នកជំនាញអាកាសធាតុលំដាប់ខ្ពស់របស់អង្គការណាសា (NASA) លោក Gavin Schmidt បាននិយាយកាលពីពាក់សប្ដាហ៍ថា ខែកក្កដា ឆ្នាំ២០២៣ អាចទំនងជាខែក្តៅបំផុតរបស់ភពផែនដី នៅក្នុងរយៈពេល បើមិនរាប់ពាន់ឆ្នាំ ក៏រាប់រយឆ្នាំដែរ។

ខែនេះត្រូវបានគេមើលឃើញថា កម្ដៅប្រចាំថ្ងៃឡើងខ្ពស់លើស កាលពីពេលមុនរួចហើយ ដោយយោងទៅតាមឧបករណ៍វាស់កម្ដៅដែលដំណើរការដោយសហភាពអឺរ៉ុប និង​សាកលវិទ្យាល័យ Maine នៅសហរដអាមេរិក ​ដែលរួមបញ្ចូលគ្នា រវាងទិន្នន័យលើដី និងផ្កាយរណបទៅក្នុងគំរូ ដើម្បីធ្វើការប៉ាន់ស្មានបឋម។

លោក Schmidt បាននិយាយនៅក្នុងបទសម្ភាសសង្ខេបរបស់ NASA ជាមួយអ្នកសារព័ត៌មានថា ទោះបីជាការប៉ាន់ស្មាន មានការខុសគ្នាបន្តិចបន្តួចក៏ដោយ ប៉ុន្តែនិន្នាការនៃការឡើងកម្ដៅខ្លាំង គឺមិនអាចមានកំហុសនោះទេ ហើយទំនងជានឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ប្រចាំខែ​ដ៏រឹងមាំបន្ថែមទៀត ដែលចេញដោយទីភ្នាក់ងារសហរដ្ឋអាមេរិក នាពេលក្រោយ។

លោកបន្ថែមថា ទោះបីជាព្រឹត្តិការណ៍ធម្មជាតិ El Nino កំពុងជះឥទ្ធិពលតិចតួចក៏ដោយ ក៏ប៉ុន្តែ «អ្វីដែលយើងកំពុងឃើញ​ គឺការឡើងក្ដៅជាទូទៅ​ ស្ទើរគ្រប់ទីកន្លែង ​ជាពិសេសនៅមហាសមុទ្រ។ យើងបានឃើញសីតុណ្ហភាពលើផ្ទៃសមុទ្រដែលឡើងក្ដៅខ្លាំង​ សូម្បីតែនៅខាងក្រៅតំបន់ត្រូពិច អស់រយៈពេលជាច្រើនខែមកហើយ។

អ្វីដែលកំពុងកើតឡើងនៅពេលនេះ កំពុងបង្កើនឱកាស ដែលនាំឲ្យឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំក្តៅ​បំផុត​របស់ភពផែនដី ដែលបច្ចុប្បន្ន លោក Schmidt បានកំណត់«ឱកាស ៥០-៥០» ដោយផ្អែក​លើការ​ព្យាករ​របស់លោក ទោះបីជាលោកបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រផ្សេងទៀតបានកំណត់​ឱកាស​ខ្ពស់ដល់ទៅ ៨០ភាគរយក៏ដោយ។

ការព្រមានរបស់លោក Schmidt បានកើតឡើងនៅពេលដែលពិភពលោក បានកើតមាន​ហេតុការណ៍ភ្លើងឆេះសឹងគ្រប់ទីកន្លែង ​និងការព្រមានអំពីបញ្ហាសុខភាពធ្ងន់ធ្ងរ ​កាលពីសប្តាហ៍មុន ដោយ​បន្ថែមពីលើសីតុណ្ហភាពឡើងកាន់តែខ្ពស់លើសកាលពីពេលមុន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm