ក្រិក ៖ ខណៈដែលភ្លើងចំហេះព្រៃបានឆាបឆេះនៅលើកោះRhodesរបស់ក្រិកមន្ត្រីនៅលើកោះRhodesរបស់ក្រិក បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានជម្លៀសសមនុស្ស ៣០.000 នាក់ដែលត្រូវបានគំរាមកំហែងដោយភ្លើងចំហេះព្រៃទៅកាន់កន្លែងមានសុវត្ថិភាពរួមទាំង ២.000 នាក់ដែលត្រូវជិះទូកចេញពីឆ្នេរសមុទ្រ។
លោក George Hadjimarkos អភិបាលតំបន់ South Aegean បានថ្លែងប្រាប់ទូរទស្សន៍Skaiថា កិច្ចប្រតិបត្តិការ ដែលកំពុងបន្តត្រូវបានរារាំងដោយសារភ្លើងបានកាត់ផ្តាច់ផ្លូវមួយចំនួន។
លោកបានថ្លែងថា៖«គោលបំណង គឺការពារអាយុជីវិតមនុស្ស។
អ្នកទេសចរ និងអ្នកស្រុកមួយចំនួន ត្រូវបាននាំយកទៅកន្លែងហាត់ប្រាណ សាលារៀន និងមជ្ឈមណ្ឌលសន្និសីទសណ្ឋាគារនៅលើកោះ ដែលពួកគេនឹងស្នាក់នៅពេលយប់ ខណៈដែលក្រុមពន្លត់អគ្គិភ័យ កំពុងពន្លត់ភ្លើង។
ទីភ្នាក់ងារសារព័ត៌មានAthens បានរាយការណ៍ថា សាឡាងដឹកអ្នកដំណើរចំនួន៣គ្រឿង ត្រូវបានចតនៅកំពង់ផែRhodes ដើម្បីផ្ទុកអ្នកដែលត្រូវបានជួយសង្គ្រោះ។
មន្ត្រីក្រុងRhodes លោក Teris Hatziioannou បាននិយាយថា៖«សមាជិកនៃឆ្មាំឆ្នេរសមុទ្រ កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកអាជ្ញា ធរមូលដ្ឋានបានប្រើប្រាស់រថយន្តក្រុងរាប់សិបគ្រឿង ដើម្បីជួយជម្លៀសមនុស្សចេញពីភ្លើងចំហេះព្រៃនោះ។

