សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ចូលជួបសំដែងការគួរសម

2023/07/24 03:43:46 am        453

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី២៣កក្កដានេះ បាន អនុញ្ញាតឱ្យឯកឧត្តម នូណូ ហ្គោមណាប៊ីយ៉ាំ (Nuno Gomes Nabiam )នាយករដ្ឋមន្ត្រី​ហ្គីណេប៊ីហ្សូវ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមមានវត្តមានបានអញ្ជើញមកទស្សកិច្ចនិងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

ឯកឧត្តម ស្រុី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ដែលបានទទួលយកនូវការ អញ្ជើញរបស់សម្ដេច មកបំពេញទស្សនកិច្ចការងារនិង សង្កេតការណ៍បោះឆ្នោត នៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសន្យាថានឹងរៀបចំ ឱ្យមានគណៈប្រតិភូកសិកម្ម​មួយដើម្បីទៅសិក្សាស្វែងយល់នៅហ្គីណេប៊ីហ្សូវ ថាតើកម្ពុជា អាចជួយអ្វីបាន ចំពោះហ្គីណេប៊ីហ្សូវ ហើយ បើតាមគំនិតរបស់សម្ដេចគឺចង់រៀបចំប្រព័ន្ធមួយដែលមានប្រឡាយទឹក មានថ្នាលបណ្ដុះពូជ ស្រូវដែលផ្ដល់ទិន្នផលខ្ពស់ សម្រាប់ដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀត។

សម្ដេចថា ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីហ្គីណេប៊ីហ្សូវនៅកម្ពុជានាពេលខាងមុខ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឲ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកសិកម្មនិងវិស័យផ្សេងទៀត ជាពិសេសកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើក លែងទិដ្ឋាការ កិច្ចព្រមព្រៀង អនុគ្រោះផ្សេង​ទៀតដែល​អាចធ្វើទៅបាន ជាពិសេស ការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់និងស្វែងរកវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាច ប្រើប្រាស់ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

សូមជម្រាបថា ក្នុងឱកាសសន្ទនារវាងសម្ដេចតេជោ និងឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក្នុងការរៀបចំពិសាបាយក្នុងបរិយាកាសរីករាយផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបឲ្យដឹងថានឹងមានការរៀបចំនាយករដ្ឋមន្ត្រីបន្តវេននៅក្រោយការបោះឆ្នោតនេះហើយឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក៏បានសន្យាថានឹងធ្វើការ​ជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៕​​ ដោយ ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm