សហរដ្ឋអាមេរិកនិយាយថា អ៊ុយក្រែនដណ្ដើមបានដែនដីត្រឡប់មកវិញពីរុស្ស៊ី ប្រមាណ៥០%

2023/07/24 04:53:30 pm        286

អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយថា ខណៈអ៊ុយក្រែន បានដណ្ដើមយកដែនដីមកវិញប្រមាណពាក់កណ្ដាល ដែលរុស្ស៊ីបានកាន់កាប់ដំបូងក្នុងការវាយលុករបស់ខ្លួន ទីក្រុងគវ (Kyiv) បានប្រឈមការវាយប្រយុទ្ធគ្នាដ៏លំបាកដើម្បីដណ្ដើមយកទឹកដីត្រឡប់មកវិញបន្ថែមទៀត។  

លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានដណ្ដើមដែនដីរបស់ខ្លួនត្រឡប់មកវិញប្រហែល៥០%នៃទឹកដីដែលរុស្ស៊ីបានដណ្ដើមយកទៅកាលពីដំបូង។ 

លោកថា នៅតែមានការវាយបកក្នុងពេលប៉ុន្មានថ្ងៃនេះ ដោយបន្ថែមថា ការវាយបកនេះនឹងពុំមែនមានតែ នៅសប្ដាហ៍ក្រោយ ឬ២សប្ដាហ៍ទៀតនោះទេ ។យើងនៅតែកំពុងតាមដាន ហើយលោកគិតថានឹងបន្តច្រើនខែទៀត។ 

ក្តីសង្ឃឹមថាអ៊ុយក្រែនអាចបោសសម្អាតកងកម្លាំងរបស់ទីក្រុងមូស្គូយ៉ាងឆាប់រហ័សពីទឹកដីរបស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមការវាយលុកនៅរដូវក្តៅកំពុងរសាត់ទៅកាន់តែខ្លាំង ខណៈកងទ័ពទីក្រុង Kyiv ខំព្យាយាមទម្លុះទីតាំងរបស់រុស្សីដែលបានពង្រឹងយ៉ាងខ្លាំងនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសនេះ។ 

កាលពីចុងខែមុន លោកប្រធានាធិបតី Volodymyr Zelenskiy ត្រូវបានដកស្រង់សម្តីដោយនិយាយថា វឌ្ឍនភាពប្រឆាំងនឹងកងកម្លាំងរុស្ស៊ីគឺ យឺតជាងការចង់បាន ប៉ុន្តែទីក្រុង Kyiv នឹងមិនត្រូវបានដាក់សម្ពាធឲ្យបង្កើនល្បឿនវាយបកនោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm