Chelsea ឈ្នះ Leicester City ពង្រឹង​តំណែង Champions League រដូវ​កាល​ក្រោយ​

2021/05/19 07:59:35 pm        145

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea បាន​ពង្រឹង​តំណែង​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ UEFA Champions League រដូវ​កាល​ក្រោយ​ បន្ទាប់ពី​ជ័យជំនះ​ដ៏​មាន​សារសំខាន់​លើ​ក្រុម​ប្រជែង Leicester City សប្តាហ៍​ទី​៣៧ ក្រប​ខណ្ឌ English Premier League យប់មិញ​។

​​បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការប្រកួត​ដែល Leicester City យកឈ្នះ Chelsea ១-០ លើក​ពាន FA Cup នោះ Chelsea ក៏បាន​សងសឹក​មកវិញ​ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៨០០០​នាក់​នៅ Stamford Bridge​។​ ​​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Antonio Rudiger​ និង​បាល់ ១១​ម៉ែត្រ​របស់ Jorginho​ ធ្វើអោយ​ក្រុម​របស់លោក Thomas Tuchel ​ទទួលបាន ៣​ពិន្ទុ​ដ៏​មាន​សារសំខាន់​ បើ​ទោះ​ជា Leicester City តប​បាន ១​គ្រាប់​ដោយ Kelechi Iheanacho​។​ ​​ជ័យជំនះ​នេះ​ធ្វើអោយ Chelsea ឡើងឈរ​ពីលើ Leicester City វិញ​ឈរ​លេខ៣ មាន ៦៧ពិន្ទុ​ពីលើ Leicester ១ពិន្ទុ​។

​​Liverpool ដែល​កំពុង​ឈរ​លេខ ៥ ប្រសិន​ឈ្នះ​នៅ​ទឹកដី Burnley ​យប់​នេះ​នឹងធ្វើ​អោយ​ក្រុម​របស់លោក Jurgen Klopp​ ឡើងមក​លេខ៤ វិញ​ឯ Leicester City ត្រូវ​ធ្លាក់​ទៅ​លេខ ៥ វិញ​។ ​​លទ្ធផល​ផ្សេងទៀត​យប់មិញ Manchester United ស្មើ Fulham ១-១ ក្នុង​ទឹកដី​ខ្លួនឯង​ដោយ​គ្រាប់​បាល់​របស់ Edinson Cavani ​និង Fulham​ ដោយ Joe Bryan​។​ ​​មួយ​ពិន្ទុ​នេះ​ក៏បាន​ធានា​អោយ​ក្រុម​របស់លោក Ole Gunnar Solskjaer ​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ស្របពេល​ក្រុម​ជើងឯក Manchester City យប់មិញ​ចាញ់​នៅ​ទឹកដី Brighton ៣-២ និង Leeds យកឈ្នះ​នៅ​ទឹកដី Southampton ២-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        36
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        61
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm