អ៊ុយក្រែន៖ លោកប្រធានាធិបតី វ៉ូឡូមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីទៅលើកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ (ទី២៣ កក្កដា) បានប្រើប្រាស់មីស៊ីលចំនួន១៩ប្រភេទ ដើម្បីបង្កការបំផ្លិចបំផ្លាញអតិបរមា។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានថ្លែងថា អគារជិត៥០ខ្នង ត្រូវបានខូចខាត ក្នុងនោះ ២៥ គឺជាវិមានស្ថាបត្យកម្ម ហើយស្ថានកុងស៊ុលក្រិក ក៏ស្ថិតក្នុងចំណោមសំណង់ដែលរងផលប៉ះពាល់ផងដែរ។
វិហារដែលត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាវិហារគ្រិស្តអូស្សូដក់របស់អ៊ុយក្រែន (UOC) ដែលមានទំនាក់ទំនងមួយទីក្រុងមូស្គូដែលជាព្រះវិហារធំអូថូដុកទីពីររបស់អ៊ុយក្រែន។
គ្រិស្តបរិស័ទនិកាយអូថូដុកអ៊ុយក្រែនភាគច្រើនជាកម្មសិទ្ធិរបស់សាខាដាច់ដោយឡែកនៃសាសនានេះ ដែលបានបង្កើតឡើងកាលពី៤ឆ្នាំមុន ដោយការបង្រួបបង្រួមសាខានានាដែលឯករាជ្យពីអាជ្ញាធររុស្ស៊ី។
ប្រទេសរុស្ស៊ី បាននិងកំពុងវាយប្រហារលើកំពង់ផែ Odesa និងកន្លែងនាំចេញស្បៀងអាហារអ៊ុយក្រែនផ្សេងៗទៀត ស្ទើរតែរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ៕


