អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បានប្រមូលផ្តុំគ្នាយ៉ាងច្រើន នៅក្នុងទីក្រុងតែលអាវីវ កាលពីថ្ងៃអាទិត្យ ក្នុងការគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu មុនការបោះឆ្នោតសភាដ៏សំខាន់។
និស្សិតអាយុ២៤ឆ្នាំម្នាក់ ឈ្មោះ Aviya Cohen បាននិយាយថា នាងមកចូលរួមដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលថានាងបានបោះឆ្នោតគាំទ្រ។
ក្រុមអ្នកគាំទ្រនិយាយថា ក្រុមអ្នកប្រឆាំងច្បាប់ មានបំណងបង្អាក់ឆន្ទះនៃសំឡេងភាគច្រើនដែលបានបោះឆ្នោតឲ្យរដ្ឋាភិបាលរបស់លោក Netanyahu ឲ្យឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយការប្រឆាំងនេះបានបើកចំហរចំពោះការបែកបាក់ដ៏ជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល។
លោក Netanyahu អាយុ៧៣ឆ្នាំ បាននិយាយថា លោកកំពុងធ្វើបានយ៉ាល្អ បន្ទាប់ពីការចូលសម្រាកនៅមន្ទីរពេទ្យកាលពីពេលយប់ និងបានសន្យាមកចូលរួមនៅក្នុងសភានៅថ្ងៃចន្ទនេះ ដើម្បីបោះឆ្នោតសម្រាប់កំណែទម្រង់តុលាការដែលមានភាពចម្រូងចម្រាស់។
ក្រុមអ្នករិះគន់និយាយថា ការធ្វើវិសោធនកម្មកំពុងធ្វើឡើងដោយប្រញាប់ប្រញ៉ាល់តាមរយៈសភា ហើយនឹងបើកទ្វារដើម្បីបំពានអំណាចក្នុងការផ្លាស់ប្តូរនូវផ្នែកនៃការពិនិត្យតុល្យភាពដ៏មានប្រសិទ្ធភាពក្នុងចំណោមការពិនិត្យមួយចំនួនលើការអង្គប្រតិបត្តិ នៅក្នុងប្រទេសដោយគ្មានរដ្ឋធម្មនុញ្ញត្រូវបានសរសេរឡើងជាផ្លូវការ៕

