មនុស្ស៥នាក់ស្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំង នៅប្រទេសចិនភាគខាងកើតនិងបានបំផ្លិចបំផ្លាញដំណាំនៅភាគឦសាន

2023/07/24 05:17:57 pm        302

ចិន៖សារព័ត៌មានរដ្ឋបានរាយការណ៍ថាមនុស្ស៥នាក់ បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ទឹកហៀរប្រៀបច្រាំងទន្លេមួយក្នុងភូមិមួយជិតទីក្រុងហាងចូ(Hangzhou)របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់បានជន់លិចលំនៅឋាននិង ហូរគួចនាំមនុស្ស និងរបស់របរររបស់ពួកគេ។ 

វីដេអូ ពីទូរទស្សន៍ រដ្ឋ CCTV បានបង្ហាញ ពី ទឹកលាយឡំជាមួយល្បាប់ បានគ្របដណ្ដប់ពាសពេញផ្លូវជាច្រើននៅក្នុងភូមិមួយក្នុងទីប្រជុំជនតាយ័ន (Dayuan) ដោយហូរចាក់លើលំនៅឋាន និងរថយន្ត ។ 

ជាធម្មតា ប្រទេសចិន តែងមើលឃើញ ភ្លៀងធ្លាក់ខ្លាំង នៅចុងខែកក្កដា ប៉ុន្តែ ព្យុះភ្លៀងបានបង្កគ្រោះថ្នាក់កាន់តែខ្លាំង និងមិនអាចស្មានដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។  

ភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ក៏បានពន្លិចផ្នែកជាច្រើនក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន ផងដែរកាលពីចុងសប្ដាហ៍នេះ ដោយបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងខូចខាតដំណាំក្នុងតំបន់នេះដែលគេស្គាល់ថាជា តំបន់ផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ ។ 

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សជិត៥.៦០០នាក់ ត្រូវបានក្រុមអាជ្ញាធរជម្លៀសនៅក្នុងខេត្តលាវនីង(Liaoning) បន្ទាប់ពីទីក្រុងមួយចំនួនបានទទួលទឹកភ្លៀងជាង១០០មីលីម៉ែត្រ។ 

ស្រុកមួយនៃរដ្ឋធានីរបស់ខេត្តតាលៀន (Dalian) បានទទួលទឹកភ្លៀង៩៣ មីលីម៉ែត្រក្នុងមួយម៉ោង។

គេបានមើលឃើញក្រុមអ្នកសង្រ្គោះ កំពុងដើរក្នុងទឹកជម្រៅ ត្រឹមជង្គង់ ដោយមានប្រើទូកជ័រ ។ 

ដំណាំប្រមាណ៥៤ហិចតា ត្រូវបានបំផ្លាញ នៅក្នុងតំបន់ជុំវិញទីក្រុងជីនចូវ (Jinzhou) និងទីក្រុងឆ្នេរ ហ៊ូលូតាវ( Huludao)៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm