អាជីវករសង្ឃឹមថា ការលក់ដូរនឹងប្រសើរឡើងថែមទៀត បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត

2023/07/24 06:10:18 pm        909

ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវ​បាន​បញ្ចប់ដោយជោគជ័យ ជា​មួយលទ្ធផលបឋមថា ​គណបក្សប្រជាជនកម្ពុជាទទួលសំឡេង​គាំទ្រច្រើនជាងគេនោះ ក្រុម​អាជីវករនៅរាជធានីភ្នំពេញ ​បានបង្ហាញការពេញចិត្ត ​និងសង្ឃឹមថា ​ការប្រកបអាជីវកម្ម​នឹង​ល្អប្រសើរឡើងថែមទៀត ​ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា។

អ្នកស្រី ម៉េង ផល្លី ​អាជីវករលក់វត្ថុអនុស្សាវរីយ៍​ និងគ្រឿងចម្លាក់នៅផ្សារ​ទួលទំពូង បាននិយាយ​ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា ​គិតមកដល់ពេលនេះ ការប្រកប​អាជីវកម្មមានរយៈពេលប្រមាណ ១៧ឆ្នាំ ​ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយដល់ការបោះឆ្នោត អ្នកស្រី បានឲ្យដឹងថា អ្នកស្រីទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បីទៅ​ចូលរួមបោះឆ្នោតនេះ ​ហើយបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ​ប្រទេស​ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់​ និងធ្វើឲ្យការរស់នៅប្រកប​ដោយ​សុខសន្តិភាព។

ដោយឡែក លោក ហ៊ួយ សីហា អាជីវករលក់រូបគំនូរ និងអ្នកស្រី សុខ ធីតា អាជីវករលក់​សំលៀកបំពាក់ កាបូប ​និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត​ក្នុងផ្សារទួលទំពូងនេះ បាន​លើកឡើងស្រដៀងគ្នាថា​ ទៅថ្ងៃអនាគតខាងមុខ ​អ្វីដែលពួកគាត់ចង់បាន ​និងចង់ឃើញបន្តទៀត គឺចង់ឃើញការដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត​ ជាពិសេស ទាក់ទាញ​ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ​ដើម្បីបង្កើតការងារ និងបង្កើន​ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ល។

សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ បានបង្ហាញថា ​គណបក្សប្រជាជនកម្ពុជា ទទួល​បានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm