រយៈពេល​៤​ខែ ​ការ​វិនិយោគ​វិស័យ​សំណង់​ ក្នុង​ខេត្តកំពត​ មាន​ទំហំ​ទឹកប្រាក់​ជិត​ម្ភៃ​លាន​ដុល្លារ

2021/05/19 08:02:38 pm        44

កំពត ៖ មន្ត្រី​ជំនាញ​ បាន​ឲ្យ​ដឹងថា ​វិស័យ​សំណង់​នៅ​ខេត្តកំពត​ នៅតែ​បន្ត​រីកចម្រើន​ជាង​ឆ្នាំ​២០២០​កន្លងទៅ ហើយ​គិត​ត្រឹម​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២១​នេះ ​ការ​ចេញលិខិត​អនុញ្ញាត​សាងសង់ ​និង​ទំហំ​ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​ស្មើ នឹង​ពាក់​កណ្តាល ​ឆ្នាំ​២០២០​ កន្លងទៅ ​ដែល​នេះ​បញ្ជាក់ថា ​វិស័យ​សំណង់​ខេត្ត​មាន​សុខ​ភាព​ល្អ ​និង​មាន​សន្ទុះ​ទៅមុខ​ជានិច្ច ទោះ​ស្ថិតក្នុង​បរិបទ​កូ​វីដ​១៩​ក៏ដោយ​។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម ​សំណង់ និង​សុរិយោដី​ខេត្តកំពត ​លោក ស៊ឹម សុខ​ជា បាន​ឲ្យ​ដឹងថា ​ទោះ​ស្ថិតក្នុង​បរិបទ​កូ​វីដ​១៩ វិស័យ​សំណង់​ក្នុង​ខេត្ត​នៅតែ​បន្តដំណើរ​ការ​មិន​ដាច់ និង​មាន​អ្នក​មក​រក​ស៊ី​ផ្នែក​នេះ ​ជា​ហូរហែ​។ លិខិតអនុញ្ញាត​សាងសង់​ពី​សមត្ថកិច្ច​ទាំងបី ក្រុង​ស្រុក ខេត្ត និង​ក្រសួង រយៈពេល ៤​ខែ​ដើមឆ្នាំ​២០២១​នេះ មាន​ចំនួន​១៣៣​គម្រោង ​គិត​ជា​ទុន​វិនិយោគ​សរុប​ចំនួន ១៨​លាន ដុល្លារ​។ ចំណែក​ឆ្នាំ​២០២០ ការដ្ឋាន​សំណង់​ពេញ​មួយឆ្នាំ ​មាន​ចំនួន ២៩៩ គម្រោង ដែលមាន​ទុន​វិនិយោគ​សរុប ៣៧​លានដុល្លារ ។

ផ្អែក​តាម​របាយការណ៍​​នេះ គេ​ឃើញថា ​ក្នុង​រយៈ​បួន​ខែ​ដើមឆ្នាំ​២០២១​ វិស័យ​សំណង់​ខេត្តកំពត មានតម្លៃ​ទុន​វិនិយោគ​ស្មើ និង​ពាក់កណ្ដាល​ឆ្នាំ​២០២០​ ទៅហើយ​ នេះ​បញ្ជាក់​ឱ្យឃើញថា ​ឆ្នាំ​២០២១​នេះ វិស័យ​សំណង់​ខេត្តកំពត ​នៅមាន​សុខភាព​ល្អ ​និង​នៅតែ​បន្ត​រីកចម្រើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ​ទោះ​ស្ថិត​ក្នុង​បរិបទ​កូ​វីដ​១៩​ក្តី​។

លោក ​បន្ថែមថា បច្ចុប្បន្ន​ទោះ​ស្ថានភាព​កូ​វីដ​១៩​ហាក់​មាន​សណ្ឋាន​ធ្ងន់ធ្ងរ​ក៏ពិតមែន ​ប៉ុន្តែ​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​ខេត្ត ​នៅតែ​បន្ត​ដំណើរការ​ជា​ដដែល​ គ្រាន់តែ​កម្មករ​ និង​ជាង​សំណង់​មិន​មាន​ចំនួន​ច្រើន​ដូច​ពេលមុន​។ ​ហើយ​គិត​មកដល់ពេលនេះ​ ពុំមាន​ការដ្ឋាន​សំណង់​ណាមួយ​បាន​ផ្អាក​ការសាងសង់ ឬ​ បិទ​ការដ្ឋាន​ដោយសារ​កូ​វីដ​១៩​នោះទេ​៕


​អត្ថបទ ៖ អន សារី​ម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        2
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        45
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm