រុស្ស៊ី៖ ក្រុមហ៊ុន Unilever នឹងអនុញ្ញាតឲ្យកម្មកររុស្ស៊ីរាប់ពាន់នាក់របស់ខ្លួន ត្រូវបានបញ្ចូលទៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈដែលជម្លោះកាន់តែស៊ីជម្រៅលើការសម្រេចចិត្តរបស់ខ្លួនក្នុងការបន្តលក់នៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនអាហារខ្នាតយក្ស ដែលមានមោទនភាពចំពោះ«គោលបំណងសង្គម»របស់ខ្លួន បានបញ្ជាក់ថា ខ្លួនបានដឹងអំពីច្បាប់របស់រុស្ស៊ី «តម្រូវឲ្យក្រុមហ៊ុនណាមួយ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ីអនុញ្ញាតឲ្យជ្រើសរើសបុគ្គលិកចូលបម្រើយោធា ប្រសិនបើពួកគេត្រូវបានកោះហៅ» នៅក្នុងលិខិតមួយទៅកាន់ក្រុមយុទ្ធនាការ B4Ukraine។
លោក Reginaldo Ecclissato ជាប្រធានប្រតិបត្តិការអាជីវកម្ម និងជាមន្រ្តីខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនUnilever បានបន្ថែមថា៖«យើងតែងតែគោរពតាមច្បាប់ទាំងអស់នៃប្រទេសដែលយើងធ្វើប្រតិបត្តិការនៅក្នុងនោះ។
វានឹងជំរុញឲ្យមានការរិះគន់លើការសម្រេចចិត្តរបស់ក្រុមហ៊ុន Unilever ក្នុងការបន្តលក់អាហារ និងផលិតផលអនាម័យ នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលគូប្រជែង បានចាកចេញ ដើម្បីឆ្លើយតបទៅនឹង្គ្រាម នៅអ៊ុយក្រែន។
ក្រុមហ៊ុនដែលជាម្ចាស់សាប៊ូ Marmite និង Dove បាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងពិនិត្យមើលប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែនៅតែលក់អ្វីដែលខ្លួនយល់ថាជា «អាហារចាំបាច់ប្រចាំថ្ងៃ» នៅក្នុងប្រទេស រួមទាំងការ៉េមផងដែរ។
ក្រុមហ៊ុន Unilever ត្រូវបានគេដាក់ឈ្មោះថា ជាអ្នកឧបត្ថម្ភសង្គ្រាមដោយរដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីបានបន្តបង់ពន្ធ នៅក្នុងប្រទេសរុស្ស៊ី។

