យុវជនសង្កេតការណ៍៖ ពលរដ្ឋកាន់តែច្រើន យល់ដឹង និងចេះប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត

2023/07/24 06:37:16 pm        469

ភ្នំពេញ៖ យុវជនសង្កេតការណ៍បោះឆ្នោត បានបង្ហាញការយល់ឃើញថា ​ប្រជាពលរដ្ឋកម្ពុជា មានការស្វែងយល់​ ពីការប្រើប្រាស់សិទ្ធិកាន់តែប្រសើរ ​និងត្រឹមត្រូវ ​តាមរយៈការចូលរួមបោះឆ្នោត ។ ការលើកឡើងនេះ គឺ ដោយផ្អែកលើភាគរយ ​នៃចំនួនអ្នកទៅឆ្នោតកើនឡើងរហូតដល់​ជាង៨៤ភាគរយ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ បានបិទបញ្ចប់ ជាស្ថាពរកាលពីថ្ងៃទី ២៣ ខែកក្កដា ម្សិលមិញនេះ។ ​ការបោះឆ្នោតបញ្ចប់ទៅដោយរលូន ​ថែមទាំងមានការកើនឡើង នៃចំនួនប្រជា ពលរដ្ឋចូលរួមបោះឆ្នោតថែមទៀតផង ។ ចំនួនអ្នកទៅបោះឆ្នោត មានរហូតដល់ជាង៨លាននាក់ នៃចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជាង៩លាន៧សែននាក់ ។ គិតជាភាគរយ គឺមានអ្នកទៅ បោះឆ្នោត ចំនួន៨៤,៥៨ភាគរយ។ នេះបើផ្អែកលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។

សម្រាប់យុវជនមើលឃើញថា ការកើនឡើង នៃអ្នកទៅបោះឆ្នោត គឺបង្ហាញថាពលរដ្ឋកម្ពុជា មាន ការពេញចិត្តចំពោះការរៀបចំការងារបោះឆ្នោត ចេះប្រើប្រាស់សិទ្ធិខ្លួនឯងដោយត្រឹមត្រូវ និងចេះ​ប្រើប្រាស់ សិទ្ធិសម្រេចលើជោគវាសនាខ្លួនឯង តាមរយៈបោះឆ្នោតគាំទ្រគណបក្ស​ដែលខ្លួន​ជឿទុកចិត្ត។

ការលើកឡើងដូចនេះ ក៏ដោយសារតែពួកគេបានមើលឃើញផ្ទាល់ ក្នុងការបំពេញការងារជាអ្នក​សង្កេតការណ៍ នៅតាមទីតាំងបោះឆ្នោតក្នុងខណ្ឌដង្កោផងដែរ។

តាមការឱ្យដឹងពីគ.ជ.ប ចំនួនភាគរយប្រជាពលរដ្ឋចូលរួមបោះឆ្នោត ​ជ្រើសតាំងតំណាងរាស្រ្ត នីតិ កាលទី៧ កាលពីម្សិលមិញ ​គឺមានចំនួនច្រើន ជាងចំនួនភាគរយពលរដ្ឋទៅបោះឆ្នោតជ្រើសរើស​ក្រុម ប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ហើយក៏ច្រើនជាងចំនួនភាគរយពលរដ្ឋ​ទៅបោះឆ្នោត​ឆ្នាំ២០១៨ផងដែរ ។

សម្រាប់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា នេះ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ចំនួនអ្នកសង្កេត ការណ៍ជាតិ បានចូលរួមការងារបោះឆ្នោត ចំនួនជាងជាង៨ម៉ឺន៩ពាន់នាក់ ហើយក៏មានវត្តមាន​ក្រុមអ្នក សង្កេតការណ៍អន្តរជាតិ ចំនួនជាង៦០០នាក់ មកពី៦១ស្ថាប័នផងដែរ ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm