អាជ្ញាធរ​ខេត្ត​បាត់ដំបង ​បិទ​ផ្ទះ​ពលរដ្ឋ​១៧​ខ្នង ​ក្រោយ​រក​ឃើញ​មនុស្ស​៤​នាក់​ ដែល​វិល​ត្រឡប់​ពី​ភ្នំពេញ​ ឆ្លង​កូវីដ-១៩

2021/05/19 08:13:12 pm        47

បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ១៧​ខ្នង​នៅ​ក្នុង​​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​មោងឫស្សី​ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​មនុស្ស ៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។

ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ ​១៧​ខ្នង​នៅ​ក្នុង​ភូមិ​​អំពិលឈូង ស្ថិត​ក្នុង​ឃុំ​ឫស្សីក្រាំង ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

បើ​តាម​សេចក្ដី​សម្រេច​ដដែល​នេះ ពលរដ្ឋ ៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​ទៅ​ពី​រាជ​ធានី​ភ្នំពេញ។

អាជ្ញាធរ​ខេត្ត​នេះ បាន​សម្រេច​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ចេញ​-ចូល​បរិវេណ​ផ្ទះ​ទាំង ១៧​ខ្នង​នោះ​ទេ ហើយ​មន្ត្រី​សុខាភិបាល​របស់​ខេត្ត​កំពុង​ដំណើរការ​យក​សំណាក​លើ​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤​នាក់​ដែល​បាន​ឆ្លង​កូវីដ-១៩។

រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង ៤​នាក់​ខាង​លើ​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm