ក្រុមបាតុករថៃជួបជុំគ្នាក្រោមដំណក់ទឹកភ្លៀងនៅទីក្រុងបាងកក ក្រោយសភារារាំងលោក Pitaមិនឲ្យក្លាយជានាយករដ្ឋមន្រ្តី

2023/07/24 07:19:45 pm        330

កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ក្រុមបាតុកររាប់ពាន់នាក់ បានជួបជុំគ្នានៅតាមដឹងផ្លូវក្នុង ទីក្រុងបាងកក ដើម្បីតវ៉ា ស្របពេលដែលមេដឹកនាំគណបក្សឈ្នះឆ្នោតដំណើរឆ្ពោះទៅមុខ លោក Pita Limjaroenratត្រូវបានសភារារាំងមិនឲ្យក្លាយជានាយករដ្ឋមន្រ្តីថៃ ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន គណបក្សមួយនេះ បានបើកផ្លូវឲ្យគណបក្សឈរលេខរៀងទី ២ និងជាដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនគឺគណបក្ស Pheu Thaiព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការព្យាយាមរបស់មេដឹកនាំរបស់ពួកគេ ត្រូវបានរារាំង ២លើកក្នុងខែនេះ ដោយព្រឹទ្ធសភាដែលគាំទ្រដោយយោធា ។

គណបក្សដំណើរឆ្ពោះទៅមុខ និងគណបក្ស Pheu Thai មាននូវការចែករំលែកអាសនៈដ៏ច្រើនបំផុតនៅក្នុងរដ្ឋសភាដែលមាន ៥០០អាសនៈ ប៉ុន្តែ​ឧបស្គដ៏ធំ​សម្រាប់សម្ព័ន្ធមិត្តរបស់ពួកគេ គឺនៅព្រឹទ្ធសភាមាន ២៤៩អាសនៈ ដែលត្រូវបានតែងតាំង​ដោយ​យោធារាជានិយម ក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ ហើយនិងមានប្រវត្តិបោះឆ្នោតថា ជាក្រុមរារាំង ដើម្បីការពារអត្ថប្រយោជន៍របស់ពួកគេ ដែលរួមទាំងការបញ្ឈប់ការបង្កើតរដ្ឋាភិបាលថ្មីផងដែរ ។

សម្ព័ន្ធមិត្តមានគណបក្សចំនួន ៨ បានគាំទ្រមេដឹកនាំគណបក្សដំណើរឆ្ពោះទៅមុខលោក Pita Limjaroenratឲ្យក្លាយជានាយករដ្ឋមន្រ្តី មុនពេលក្រុមប្រឆាំងអភិរក្សនិយម និងសមាជិកព្រឹទ្ធសភា រារាំងរូបលោកនៅការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ ខែកក្កដា ហើយនិងបានរារាំងការតែងតាំង​ឡើងវិញរបស់លោកម្តងទៀត នៅរយៈពេល ៦ថ្ងៃក្រោយ ។

សូមបញ្ជាក់ថា គណបក្សដំណើរឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតកាលពីខែឧសភា ក្រោយ​ទទួល​បានការគាំទ្រខ្លាំង​ពីក្រុមយុវជន​ ផ្អែកលើវេទិកាគោលនយោបាយប្រឆាំងក្រុមអ្នកកាន់​អំណាច ដែលរួមទាំងការបង្កើតយោធា បញ្ចប់ភាពផ្តាច់មុខធុរកិច្ច ​ហើយនិងធ្វើវិសោធនកម្មច្បាប់​ប្រមាថព្រះមហាក្សត្រ ​ដែលការពាររបបរាជានិយមដ៏មានអំណាចពីការរិះគន់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        66
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm