ខណៈកោះតៃវ៉ាន់ ត្រៀមធ្វើសមយុទ្ធប្រឆាំងការចូលលុកលុយ ចិនបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងទៅកាន់កោះនេះ

2023/07/24 07:28:30 pm        271

ក្រសួងការពារជាតិកោះនេះ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់កោះតៃវ៉ាន់ ដោយជាការបង្ហាញកម្លាំងដ៏ខ្លាំងក្លារយៈពេលប៉ុន្មានថ្ងៃ មុនពេលកោះលទ្ធិប្រជាធិបតេយ្យនេះ គ្រោងធ្វើសមយុទ្ធយោធា ក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងលទ្ធភាពការចូលលុកលុយ។

កោះតៃវ៉ាន់ គ្រោងនឹងធ្វើសមយុទ្ធ Han Kuang ប្រចាំឆ្នាំរបស់ខ្លួននៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេល​ដែលយោធារបស់ខ្លួន នឹងធ្វើសមយុទ្ធត្រៀមប្រយុទ្ធ ដើម្បីការពារការឈ្លានពាន។ កោះនេះ ក៏នឹងធ្វើសមយុទ្ធ Wan'an ( វ៉ាន អាន) ប្រចាំឆ្នាំក្នុងគោលបំណងរៀបចំជនស៊ីវិលសម្រាប់​គ្រោះ​មហន្តរាយ​ធម្មជាតិ និងការអនុវត្តការជម្លៀស ក្នុងករណីមានការវាយឆ្មក់តាមផ្លូវអាកាស។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូន​យន្តហោះ ៣៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿងនៅជុំវិញកោះតៃវ៉ាន់ចន្លោះម៉ោង​៦ព្រឹកថ្ងៃសុក្រដល់ម៉ោង៦ព្រឹកថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ក្នុងចំណោមនោះ មានយន្តហោះចម្បាំង J-10 និង J-16 និង​យន្តហោះទម្លាក់គ្រាប់បែក H-6 ហើយយន្តហោះចម្បាំងចំនួន ២២ គ្រឿង ដែលបានឃើញឆ្លង​កាត់ខ្សែ​បន្ទាត់កណ្តាលផ្លូវនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំប្រទល់ក្រៅផ្លូវការដែលត្រូវបានចាត់​ទុកថា ជាតំបន់ទ្រនាប់មួយរវាងកោះ និងដីគោក ឬចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការ​ពារដែន​អាកាសរបស់តៃវ៉ាន់នៅជិតផ្នែកខាងត្បូងរបស់វា។

តៃវ៉ាន់ និងចិន បានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល ដែលបានបញ្ចប់​ដោយបក្សកុម្មុយនីស្ត ដែលកំពុងគ្រប់គ្រងលើដីគោក។ កោះនេះ មិនដែលក្លាយជាផ្នែក​នៃសាធារណរដ្ឋប្រជាមានិតចិនទេ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា កោះនេះត្រូវតែជុំជាតិ​ជាមួយនឹងចិនដីគោក។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm