សមាគម ស.ប.ប ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលបោះឆ្នោតសកលឆ្នាំ២០២៣

2023/07/24 07:43:10 pm        914

សមាគមបណ្តាញប្រជាជនកម្ពុជា ហៅកាត់ថា ស.ប.ប នៅថ្ងៃទី២៤ ខែកក្កដានេះ បាន​ចេញ​សេច​ក្តីថ្លែងការណ៍គាំទ្រលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ​២០២៣​។

សេចក្តីថ្លែងការណ៍នោះ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ របស់​សមាគម បណ្តាញប្រជាជនកម្ពុជានោះបានសរសេរ ថា នៅក្នុងការនៃដំណើរការ ការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយ​ទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សមាគម​បណ្តាញ​ប្រជាជនកម្ពុជា (សបប) បាន​បញ្ជូន​បុគ្គលិក​ទៅ​ចូលរួម​ក្នុង​ការ​សង្កេតការណ៍​បោះឆ្នោត​ក្នុង​នាមជាអ្នកសង្កេតការណ៍ជាតិនៅតាមមណ្ឌលបោះឆ្នោត និងការិយាល័យ​បោះឆ្នោត​នានា​តាម​រាជធានី-ខេត្ត។

ដោយ​ឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នក​សង្កេតការណ៍​ជាតិ​របស់​សមាគម​បណ្តាញ​ប្រជាជនកម្ពុជា បានសង្កេតឃើញថា៖

១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះ មានគណបក្ស​នយោបាយ​ចំនួន​១៨ បានចូលរួមប្រកួតប្រជែង។ អង្គបោះឆ្នោត បានចូលរួម​បោះឆ្នោត​ដោយ​សេរី ប្រកបដោយទឹកមុខសប្បាយរីករាយនិងឆន្ទៈគាំទ្រគណបក្សនយោបាយ ដែល​ខ្លួន​ពេញ​ចិត្ត​តាម​រយៈ​សន្លឹកឆ្នោត។

២. បរិយាកាសទូទៅទាំងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត មានសភាពស្ងប់ស្ងាត់ល្អ គ្មាន​ការ​បង្ខិត​បង្ខំ និងគ្មានអំពើហិង្សា។ លើសពីនោះ ការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូន ដោយ​មាន​ការ​ចូលរួមពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និង​ភ្នាក់ងារ​សង្កេតការណ៍​របស់គណបក្សនយោបាយប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

៣. យោងតាមតួរលេខបឋម ប្រជាពលរដ្ឋកម្ពុជាបានចូលរួមបោះឆ្នោតប្រមាណ ៨,២១៣,២៦០នាក់​ស្មើនឹង៨៤,៥៨% ដែលជាចំនួនខ្ពស់បំផុតធៀប​នឹង​ការ​បោះឆ្នោត​នៅ​តាម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យជាច្រើននៅជុំវិញពិភពលោក។ តួរលេខនេះ បានបញ្ចាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ភាពចាស់ទុំផ្នែកនយោបាយ និងការយល់ដឹងខ្ពស់​ក្នុង​ការ​ចូលរួម​បោះឆ្នោត ដើម្បីបញ្ចេញឆន្ទះ និងជ្រើស​រើស​ថ្នាក់​ដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត និង​មាន​ទំនុកចិត្ត​។

ជារួម ក្រុមអ្នកសង្កេតការណ៍នៃសមាគមបណ្ដាញប្រជាជនកម្ពុជា សូមធ្វើការសន្និដ្ឋាន និងវាយ​តម្លៃ​ខ្ពស់​ចំពោះដំណើរការនៃការបោះឆ្នោតនេះដែលបានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំងមានសណ្ដាប់ធ្នាប់ល្អ និងសូម​ប្រកាស​គាំទ្រ​លើ​កិច្ច​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាលទី៧​ ឆ្នាំ២០២៣ ដែល​រៀប​ចំ​ឡើង​ដោ​យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នឯករាជ្យ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm