ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចតេជោ បានវាយតម្លៃខ្ពស់ និងចាត់ទុកវិស័យអប់រំនៅកម្ពុជា ជាស្ពានឆ្ពោះទៅរកការកសាងអនាគតប្រទេសជាតិមួយ មានការរីកចំរើន

2021/04/27 09:59:58 am        22

ភ្នំពេញ ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ចើញជាអធិបតីភាពក្នុងពិធិប្រគល់-ទទួលអគារសិក្សាមួយខ្នងប្រាំបន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាត្រពាំងប្រាសាទ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជំនួយសប្បុរធម៌របស់សមាគម សមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ តាមរយៈ​ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ផ្ទាល់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមិត្តកូរ៉េ តំណាងដោយ លោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ដែលបានឆ្លើយតបតាមសំណូមពររបស់ឯកឧត្តម ជួយសាងសង់អគារសិក្សាមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ ដែលជាតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគម YMCA-JEJU ទាំងអស់គ្នា ដែលបានចូលរួមកម្លាំងសាមគ្គីមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានចូលរួមកសាងសង្គមជាតិតាមរយៈវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេស លោកគ្រូ-អ្នកគ្រូ បានខិតខំប្រឹងប្រែង និងការយកចិត្តទុកបង្រៀនសិស្សានុសិស្ស ឲ្យប្រែក្លាយជាកូនល្អ មិត្តល្អ និងសិស្សពូកែ ដើម្បីក្លាយជាទំពាំងស្នងឬស្សីសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានវាយតម្លៃខ្ពស់ និងគាំទ្រខ្លាំងចំពោះវិស័យអប់រំ ដោយបានចាត់ទុកវិស័យអប់រំ ជាស្ពានឆ្ពោះទៅរកការកសាងអនាគតប្រទេសជាតិមួយ ឲ្យមានរីកចំរើន ក្នុងនោះ ជីវភាពរស់នៅរបស់លោកគ្រូ-អ្នកគ្រូ ក៏ត្រូវបានដោះស្រាយផងដែរ។

លោក Bang Shik-shin ប្រធានក្រុមប្រឹក្សាភិបាលសមាគម YMCA-JEJU ក្នុងនាមសមាគម YMCA-JEJU នៃសាធារណរដ្ឋកូរ៉េ មានសេចក្តីរីករាយ បានចូលរួមសាងសង់អគារសិក្សាមិត្តភាពកម្ពុជា-កូរ៉េ មួយខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្រពាំងក្រសាំង ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោក Bang Shik-shin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដែលបានផ្តល់ឱកាសឲ្យសមាគម YMCA-JEJU និងជួយសម្របសម្រួលសាងសង់អគារសិក្សានេះ ចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃលោក Bang Shik-shin សមាគម YMCA-JEJU ពិតជាមានសេចក្តីរំភើប ដែលធ្វើការជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សម្រាប់វិស័យអប់រំនៅកម្ពុជា នេះ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm