លោក Roy Hodgson នឹង​ចាក​ចេញពី Crystal Palace ក្រោយ​ចប់​រដូវ​កាល​នេះ​

2021/05/19 08:43:35 pm        175

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម Crystal Palace លោក Roy Hodgson នឹង​ចាក​ចេញពី​ក្លិប​ហើយ​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​អ្នកចាត់ការ​វ័យ ៧៣ឆ្នាំ​រូបនេះ​បាន​និយាយថា នេះ​ជា​ពេលវេលា​សក្តិសម​បំផុត​ក្នុងការ​សំរេចចិត្ត​ចាកចេញ ហើយ​ជា​ពេលវេលា​ដ៏​វិសេស​មួយ​ក្នុង​រយៈពេល ៤ឆ្នាំ​នៅ​កីឡដ្ឋាន Selhurst Park​។

​​លោក Roy Hodgson បានមក​កាន់តំណែង​ដឹកនាំ Crystal Palace នៅ​ឆ្នាំ២០១៧ ខណៈ​លោក​នឹង​ដឹកនាំ​ក្រុមប្រកួត​ចុងក្រោយ ​មុន​ចាកចេញ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ទឹកដី Arsenal​។ លោក Roy Hodgson ដែល​បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​របស់ខ្លួន​នៅ Crystal Palace នេះ បានមក​ជំនួស​តំណែង​លោក Frank de Boer នៅ​ឆ្នាំ២០១៧ នៅពេលនោះ Crystal Palace ឈរ​នៅ​តំបន់​គ្រោះថ្នាក់​ក្រោយ​ចាញ់ ៤ប្រកួត​ជាប់​គ្នា​ដើមរដូវ​កាល​។ ​ក្រោយមក​លោក Roy Hodgson មកដល់ Crystal Palace បន្ត​ចាញ់ ៣ប្រកួត​ជាប់​គ្នា​ទៀត តែ​ក្រោយមក​លោក​បាន​ដឹកនាំ Crystal Palace ឡើងមក​ដល់​លេខ ១១ ក្រោយ​ចប់​រដូវ​កាល​។​ ​រដូវ​កាល​បន្ត​បន្ទាប់មក Crystal Palace ឈរ​លេខ ១២, លេខ ១៤ និង​បច្ចុប្បន្ន​លេខ ១៣​។

​​លោក Roy Hodgson គឺជា​អ្នកចាត់ការ​បច្ចុប្បន្ន​ដែលមាន​វ័យ​ចំណាស់​បំផុត​នៅ Premier League ដោយ​លោក​បានចាប់ផ្តើម​អាជីព​ជា​អ្នកចាត់ការ​តាំងពី ៤៥ឆ្នាំ មុន​ដឹកនាំ​ក្លិប​ស៊ុយអែត Halmstads​ ពោលគឺ​លោក​បាន​ដឹកនាំ​ក្លិប​ចំនួន ១៦ នៅ ៨ប្រទេស​ដូចជា Inter Milan និង Udinese​ នៅ​ជា​អ៊ីតាលី​ជាដើម ក៏ដូចជា​ធ្លាប់​ដឹកនាំ​ក្រុម​ជំរើសជាតិ​ស្វ៊ី​ស អារ៉ាប់​រួម និង​ហ្វាំ​ង​ឡង់​។ ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ផងដែរ ​មុនពេល Euro ២០១២ មកដល់​ដោយ​អង់គ្លេស​ឡើងដល់​វគ្គ ៨ក្រុម​ចុងក្រោយ ​តែ​ក៏​ធ្លាក់​ត្រឹម​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ World Cup ២០១៤ ប្រទេស​ប្រេ​ស៊ី​ល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        126
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        137
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm