ហេង វុទ្ធី ប្ដេជ្ញាការពារមេដាយ ក្នុងព្រឹត្តិការណ៍ World Police and Fire Games នាចុងសប្ដាហ៍នេះ

2023/07/24 09:07:50 pm        358

ក្នុងនាមមន្ដ្រីនគរបាលជាតិកម្ពុជា កីឡាករចំបាប់ ហេង វុទ្ធី បានត្រៀមខ្លួនរួចរាល់ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​កីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក លើកទី២០ (The 20th World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា នាចុងសប្ដាហ៍នេះ ដោយ​គេ​បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អ ដើម្បី​ការពារ​មេ​ដាយ​ធ្លាប់​ដណ្ដើម​បាន​នា​ពេល​កន្លង​មក ។

ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ រូបនេះ បន្ដថា នេះជាលើកទី៣ ហើយ ដែល​ខ្លួន​បាន​ចូលរួម​ព្រឹត្តិការណ៍កីឡានគរបាលពិភពលោក បន្ទាប់ពីចូលរួមលើកចុងក្រោយ កាល​ពី​ឆ្នាំ​២០២២ នៅហូឡង់ រូបគេដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ។ បែបនេះក្ដី វុទ្ធី បាន​ខំ​ប្រឹងហ្វឹកហាត់ជាខ្លាំង ដើម្បីចូលរួមការប្រកួតនៅកាណាដានាពេលឆាប់ៗខាងមុខ ដើម្បី​ស្វែង​រក​លទ្ធផលល្អជូនអង្គភាព និងប្រទេសជាតិបន្ថែមទៀត ។

ដោយឡែកលោក នុត សុផល គ្រូបង្វឹកក្រុមកីឡាចំបាប់នគរបាលជាតិកម្ពុជា បានបញ្ជាក់ថា បេសក​កម្មលើកនេះ កីឡាចំបាប់បញ្ជូនកីឡាករ ៥នាក់ចូលរួម ហើយ​លោក​បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​លើកូនក្រុម ក្នុងការប្រកួតប្រជែង ទោះបីត្រូវប្រឈរមុខជាមួយកីឡាករជាច្រើន ពិសេស​កីឡាករតំបន់អឺរ៉ុបដែលមានកាយសម្បទានល្អ តែកីឡាករកម្ពុជា ក៏មិន​បច្ចេកទេស​ប្រហាក់​ប្រហែលគ្នា សម្រាប់ការប្រកួតប្រជែងផងដែរ ។

គួរដឹងថា បន្ទាប់ពីទទួលបានគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាននឹងបញ្ជូនកីឡា ១២​ប្រភេទ ចូលរួមព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅកាណាដា ដែលគ្រោងចេញដំណើរក្នុងសប្ដាហ៍នេះ រួមមានកីឡាវាយសី វាយ​កូន​ឃ្លី​លើ​តុ យូដូ ជឺជីតស៊ូ ហែលទឹក ការ៉ាតេ បាល់ទះក្នុងសាល បាល់ទះឆ្នេរខ្សាច់ ចំបាប់ ចំបាប់​កាច់​ដៃ​ Bench Press, Push Pull Lifting ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២៣ ។ កាលពីឆ្នាំ២០២២ កម្ពុជាដណ្ដើមបានមេដាយសរុប ៣៣​គ្រឿង រួមមានមេដាយមាស ១៥ ប្រាក់ ៨ និងសំរឹទ្ធ ១០គ្រឿង៕ អត្ថបទ៖ លី ឈុនឡា


 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm