រោងចក្រ​ធំ​ជាងគេ​នៅ​ស្រុក​កណ្ដាលស្ទឹង ​បាន​បើក​ដំណើរការ​ជាថ្មី ក្រោយ​ផ្អាក​ដំណើរការ​ជាង​១០​ថ្ងៃ

2021/05/19 08:50:41 pm        492

កណ្ដាល ៖ រោងចក្រ​ស្បែកជើង សាន់​បូ ជា​រោងចក្រ​ធំជាងគេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ​បាន​បើក​ដំណើរការ​ជាថ្មី ក្រោយ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាង​១០​ថ្ងៃ ​ដោយសារ​មានការ​ឆ្លង​ជំងឺ កូ​វីដ​-១៩​។ ​ការបើក​ដំណើរការ​ជាថ្មី​នាពេលនេះ ​គឺ​ពុំ​ទាន់​ដំណើរការ​ទាំងស្រុង​នោះទេ ​ដោយមាន​កម្មករ​កម្ម​ការិនី​ប្រមាណ​ជាង​ ២០០០​នាក់​ប៉ុណ្ណោះ​ចូល​បំពេញការងារ ខណៈពេលដែល​បុគ្គលិក​សរុប​មាន​រហូតដល់​ជាង ​៨០០០​ពាន់​នាក់​។

ជា​ទិដ្ឋភាព​រួម​នៃ​ការ​ចាប់ផ្ដើម​ដំណើរការ​ជាថ្មី​នៃ​រោងចក្រ​ស្បែកជើង សាន់​បូ ​នាពេលនេះ គឺមាន​វត្តមាន​ខាង​រោងចក្រ និង​សន្តិសុខ​ជាច្រើន​នៅ​រង់ចាំ​ត្រង់​ចំណុច​ច្រកចូល ​ដើម្បី​ត្រួតពិនិត្យ​ការពាក់​ម៉ាស​របស់​កម្មករ ​កម្មការិនី​គ្រប់រូប​។ រាល់​កម្មករ​កម្មការិនី ដែល​ពុំមាន​ពាក់​ម៉ាស​ការពារ គឺ មិនមាន​សិទ្ធិ​ចូល​ទៅក្នុង​បរិវេណ​រោងចក្រ​នោះទេ​។

សម្រាប់​ការ​បើក​ដំណើរការ​ជាថ្មី​នេះ កញ្ញា មុនី ផល ជា​ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ​ លើកឡើងថា រោងចក្រ​បើក​ដំណើរការ​ត្រឹម​ផ្នែក​មួយ​ចំនួន ​មិនទាន់​បើក​ដំណើរការ​ទាំងស្រុង​នោះទេ​ ។​ ចំពោះ​ការ​បើក​ដំណើរការ​ជាថ្មី​នេះ គឺ​មាន​កម្មករ​ប្រមាណ​ជាង ២០០០​នាក់​នៃ​ចំនួន​កម្មករ​សរុប​ជាង​ ៨០០០​នាក់ ហើយ​ភាគី​រោងចក្រ ​បាន​ដាក់​ចេញ​គោលការណ៍​តឹង រឹង​ដោយ​តម្រូវ​ឱ្យ ​កម្មករ​កម្មការិនី ដែល​មាន​ការ​ពាក់ព័ន្ធ​កូ​វីដ​-១៩ ត្រូវ​មាន​លិខិត ​បញ្ជាក់ថា​ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ត្រឹមត្រូវ ទើប​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​ចូល​បំពេញការងារ​។ ​ប្រធាន​រដ្ឋបាល​រោងចក្រ​ បាន​បន្តថា ​ដំណាក់កាល​នេះ គឺ​រោងចក្រ​នៅតែ​អនុវត្ត​វិធាន​ការពារ ​ទាំង​ការ​ពាក់​ម៉ាស​ការពារ ការ​បាញ់​អាល់កុល វាស់​កម្ដៅ ​ហើយ​រោងចក្រ​ក៏​គ្រោង​បំពាក់​ម៉ាស៊ីន​បាញ់​អាល់កុល ​និង​វាស់​កម្ដៅ​ស្វ័យប្រវត្តិ និង​រៀបចំ​ឃាំង​ដាច់ៗ​សម្រាប់​កន្លែង​ពិសារ​អាហារ​ ផងដែរ​។ ចំពោះ​ការ​បើក​ដំណើរការ​ទាំងស្រុង​ ភាគី​រោងចក្រ​ពុំ​ទាន់​អាច​បញ្ជាក់បាន​នោះទេ​ ដោយ​កិច្ចការ​នេះ​ត្រូវ​មាន​ការសិក្សា និង​មានការ​ឯកភាព​ពី​មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​។

សម្រាប់​កម្មករ​មួយរូប​ឈ្មោះ ចរិយា ដែល​លោក​បាន​មក​បំពេញ​ការងា​រ​ជាថ្មី​នៅថ្ងៃនេះ លើក​ឡើងថា លោក​សប្បាយចិត្ត​ពេល​ដែល​រោងចក្រ​អាច​បើក​ដំណើរការ​ជាថ្មី​បែបនេះ​។ ​លោក​ថាបើ​រោងចក្រ​បន្ត​បិទ វា​នឹង​អាច​ប៉ះពាល់​ដល់​ចំណូល​សម្រាប់​ជីវភាព​របស់​គាត់ ​ហើយ​លោក​ក៏​ពេញចិត្ត​ដែល​រោងចក្រ​ទាមទារ​លិខិត​បញ្ចប់​ច​ត្តា​ឡី​ស័ក​ ពី​កម្មករ​ដែល​ពាក់ព័ន្ធ ដើម្បី​សុវត្ថិភាព​គ្រប់គ្នា​ផងដែរ​។

សម្រាប់​រោងចក្រ​ស្បែកជើង សាន់​បូ ក្នុងកំឡុងពេល​ផ្អាក​ដំណើរការ​មួយរយៈ​មកនេះ ក៏បាន​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន ៣​ដង ​ក្រោម​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ផងដែរ ​។ សម្រាប់​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ​តាម​ការ​លើកឡើង​រប​ស់​លោក ​អភិបាលស្រុក កាលពី​សប្ដាហ៍​មុន​បញ្ជាក់ថា ស្រុក​កណ្ដាលស្ទឹង ​មាន​រោងចក្រ​សហគ្រាស​សរុប​ចំនួន ១៩ ​ដោយមាន​កម្មករ​កម្ម​ការិនី​សរុប​ជាង ៣​ម៉ឺន​នាក់​។ ​ក្នុងនោះ​រោងចក្រ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន​ពីរ​រោងចក្រ​ រាប់​បញ្ជូន​ទាំង​រោងចក្រ​ស្បែកជើង​ សាន់​បូ ​ដែល​បើក​ដំណើរការ​វិញ​នាពេលនេះ​៕

​អត្ថបទ​ ៖​ គឹម​ហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        57
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm