អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានជួបជាមួយលោក Alfred Mutua លេខាធិការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងជនភៀសខ្លួននៃប្រទេសកេនយ៉ា នៅទីក្រុងណៃរ៉ូប៊ី (Nairobi) កាលពីថ្ងៃសៅរ៍។

លោក Wang ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលប្រទេសចិន និងកេនយ៉ាសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលលោកបាននិយាយថាមានភាពលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិកជាច្រើន។

លោក Wang បាននិយាយថា ក្នុងនាមជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសកេនយ៉ា ប្រទេសចិនបានរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសអាហ្រ្វិកខាងកើត ដោយបន្ថែមថាប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងរឿងនេះ។
លោកបានបន្ថែមទៀតថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំចំពោះកេនយ៉ាក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនផងដែរ៕