នគរបាលយេម៉ែន បានចាប់ខ្លួនជនសង្ស័យចំនួន ២១នាក់ ក្នុងការសម្លាប់ប្រធានការិយាល័យក្នុងតំបន់នៃកម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ នៅទីក្រុងTaiz នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសយេម៉ែន។

លោក Moayad Hameidi ត្រូវបានបាញ់សម្លាប់នៅទីក្រុងTurbah ក្នុងខេត្តTaiz ។ Turbah គឺជាទីក្រុងមួយនៅជិតឆ្នេរសមុទ្រក្រហម។
ក្រសួងមហាផ្ទៃ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា នគរបាលយ៉េម៉ែននៅទីក្រុងTaiz បានធ្វើការចាប់ខ្លួន មនុស្សជាង២០នាក់ ក្នុងរយៈពេល២៤ម៉ោង។
លោកស្រី Cindy McCain នាយកប្រតិបត្តិរបស់ WFP បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការស្លាប់របស់ Hameidi ដោយពណ៌នាគាត់ថាជា«មនុស្សធម៌ដែលលះបង់»។
លោក Hameidi បានបម្រើការនៅWFP អស់រយៈពេល ១៨ ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ស៊ីរី និងអ៊ីរ៉ាក់ នេះបើយោងតាមលោកស្រី McCain។
