សង្គមស៊ីវិលថ្លែងការណ៍គាំទ្រលទ្ធផលបឋមនៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

2023/07/24 11:16:20 pm        268

ភ្នំពេញ ៖ បណ្ដាអង្គការ សមាគម សង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញសេចក្ដីថ្លែង​ការណ៍គាំទ្រ​លទ្ធផល​បឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។

​បណ្តុំអង្គការសង្គមស៊ីវិល ដែលមានសមាជិកមកពីបណ្ដាអង្គការសមាគមសង្គមស៊ីវិលជាង ២០ បានសង្កេត​ឃើញថា ដំណើរការ ការរាប់សន្លឹកឆ្នោត ក៏ដូចជាការប្រកាសលទ្ធផលនៃការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ​នីតិកាលទី៧ ឆ្នាំ ២០២៣នេះ ពិតជាមានតម្លាភាព យុត្តិធម៌ ត្រឹមត្រូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យឡើយ ខណៈប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបានទៅបោះឆ្នោត ដោយទឹក​មុខ​ញញឹម​ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។

បណ្ដុំសង្គមស៊ីវិល ក៏បានថ្កោលទោសចំពោះក្រុមនិន្នាការប្រឆាំង ពិសេសទណ្ឌិតប្រឆាំងនៅក្រៅស្រុក និងបក្សពួក​ដែលបាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើសកម្មភាពខុសច្បាស់ តាមរយៈការគូសខ្វែងសន្លឹកឆ្នោត និងផ្សព្វផ្សាយព័ត៌មាន​មិនពិត ប៉ុន្ដែទង្វើ​របស់ពួក​គេមិនបានធ្វើឱ្យប៉ះពាល់​ដល់ការ​បោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឡើយ។

ចំណែកសហភាពអង្គការសង្គមស៊ីវិលមើលឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយ​លក្ខណៈ​សេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មាន​អំពើហិង្សា និងការគំរាមកំហែង។

សហភាពអង្គការសង្គមស៊ីវិលលើកឡើងថា ទោះពីជាមានក្រុមជ្រុលនិយមមួយចំនួនព្យាយាមក្នុងការរារាំង ដើម្បីមិនឱ្យ​ប្រជាជនទៅធ្វើការបោះឆ្នោត ឬទៅគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែជាលទ្ធផលដែល​ទទួលបានពី​របស់​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាបណ្តោះអាសន្ន ប្រជាពលរដ្ឋបាន​ចេញទៅបោះឆ្នោត​ជាង ៨ លាន ២សែន នាក់ ស្មើនឹង ៨៤, ៥៨% នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប។

ចំណែកសមាគមបណ្តាញប្រជាជនកម្ពុជា តាមរយៈក្រុមសង្កេតការណ៍របស់ខ្លួនបាន សន្និដ្ឋាន និងវាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការនៃការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំង​មាន​សណ្ដាប់​ធ្នាប់​ល្អ។ សមាគមនប្រកាស​គាំទ្រលើកិច្ចដំណើរការនៃ​ការបោះឆ្នោតជ្រើស​តាំងតំណាង​រាស្ត្រ​នីតិកាលទី៧​​ឆ្នាំ២០២៣ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជា​ស្ថាប័ន​ឯករាជ្យ៕​ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm