សម្តេច ប៉ាប Francis ជំរុញដល់មេដឹកនាំពិភពលោកចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

2023/07/25 12:17:30 am        85

សម្តេចប៉ាប Francisបានមានព្រះបន្ទូលកាលពីថ្ងៃអាទិត្យថា រលកកម្តៅកាលពីពេលថ្មីៗនេះនៅតាមតំបន់ជាច្រើនជុំវិញពិភពលោក ហើយនិងទឹកជំនន់នៅតាមប្រទេសជច្រើនដូចជានៅកូរ៉េខាងត្បូង បង្ហាញថា វិធានការបន្ទាន់បន្ថែមទៀតត្រូវការធ្វើ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ។

សម្តេចប៉ាប Francisបានព្រះបន្ទូលថា ពួកយើងបានឆ្លងកាត់នៅទីនេះ និងនៅតាមប្រទេសជាច្រើន កើតមានហេតុការណ៍អាកាសធាតុក្តៅខ្លាំងបំផុត ហើយម្យ៉ាងវិញទៀត តំបន់ជាច្រើននៅទីនោះ បានរងផលប៉ះពាល់ដោយសាររលកកម្តៅខុសពីប្រក្រតី ភ្លើងឆេះព្រៃ សំណុំផ្សែងពុល ទឹកជំនន់ ជាក់ស្តែងដូចជានៅកូរ៉េខាងត្បូងជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ទ្រង់បានមានព្រះបន្ទូលទៀតថា ព្រះអង្គនៅជិតជាមួយអ្នកដែលរងគ្រោះ អ្នកដែលជួយជនរងគ្រោះ និងអ្នកត្រូវបានជម្លៀសខ្លួន ។ ដូច្នេះហើយព្រះអង្គសូមបន្តអំពាវនាវដល់ក្រុមមេដឹកនាំពិភពលោក ធ្វើរឿងបន្ថែមទៀត ដើម្បីកំហិតការបំភាយឧស្ម័នពុល ហើយវាគឺជាការងារលំបាកដ៏បន្ទាន់ ដែលមិនអាចពន្យាពេលបាន ដោយសារតែវាពាក់ព័ន្ធជាមួយអ្នករាល់គ្នា។ 

 នៅពេលបញ្ចប់សារបន្ទូលរបស់ទ្រង់នៅវិមាន Angelus ទៅកាន់ហ្វូងមនុស្សនៅលើទីលានចតុរង្គ St. Peterសម្តេចប៉ាប Francisបានអំពាវនាវផងដែរ ដល់ពិភពលោកឲ្យបោះបង់ចោលយ៉ាងឆាប់រហ័សប្រេងឥន្ធនៈហ្វូស៊ីល និងការពារបរិស្ថាន។

 សូមបញ្ជាក់ថា តំបន់ជាច្រើននៅភាគខាងត្បូងសហរដ្ឋអាមេរិក បានឆ្លងកាត់រលកកម្តៅខ្ពស់បំផុតដូចក្តៅឡ.ដុតនំ ស្របពេលដែលសីតុណ្ហភាពក្តៅបំផុត ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសចិន និងតំបន់ភាគខាងត្បូងអឺរ៉ុប ដែលរួមទាំងប្រទេសអ៊ីតាលី និងប្រទេសក្រិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        56
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        86
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm