អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​សង្កាត់​បឹងទំពន់​ទី​២ ​ខណ្ឌមានជ័យ

2021/05/19 09:02:41 pm        63

ភ្នំពេញ​ ៖ អគ្គិភ័យ​ ឆាប់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​កន្លែង​ទាំង​កណ្ដាលថ្ងៃត្រង់ ​តែ​សំណាងល្អ​មិន​រាលដាល​ ដល់ផ្ទះ​អ្នកជិតខាង ​ឬ​បង្ក​អោយមាន​មនុស្ស​រង​របួស​ឡើយ​។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី ថ្ងៃត្រង់​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ នៅ​ចំណុច​ ផ្លូវ​លេខ​៦៥BT ក្រុម ក្បាល​៣ សង្កាត់​បឹង​ទំពន់​ទី​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

នគរបាល ​បានឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ប៊ុត សុភាព ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​មាន​ផ្ទះ​ទំហំ​៦​គុណ​៩ ម៉ែត្រ​ប្រភេទ ​ស័ង្កសី ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។

យោងតាម​ស្ត្រី​ម្ចាស់ផ្ទះ ​បានឲ្យ​ដឹង​នៅ​មុនពេល​កើតហេតុ ​គាត់​បាន​សម្រាក​នៅក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​លឺ​សំឡេង​ផ្ទុះ​ ហើយ​បង្ក​ជា​អណ្ដាតភ្លើង​តែម្ដង ​ភ្លាមៗ​នោះ​ បាន​រត់ចេញ​ហៅ​អោយ​អ្នក​ជិតខាង​ជួយ​ និង​រាយការណ៍​ជូន​សមត្ថកិច្ច ​ចេញ​ជួយ​អន្តរាគមន៍ តែ​ដោយ​កម្លាំង​នៃ​ការ​ឆាប់ឆេះ​ខ្លាំង​ល្បឿន​ ពេល​រថយន្ត​ពន្លត់​អគ្គីភ័យ​មកដល់​ភ្លើង​បាន​ឆេះ​អស់​ទៅហើយ​។

សមត្ថកិច្ច​ បាន ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍នេះ​គឺ​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចេញ​ជួយ​អន្តរាមគន៍​ចំនួន​៩​គ្រឿង​ ដោយ​ប្រើប្រាស់​បាញ់​ពន្លត់​ចំនួន​៨​គ្រឿង​ និង​ជៀសវាង​រាលដាល​ដល់ផ្ទះ​ប្រជា​ពលរដ្ឋ​ជិតខាង បន្ថែមទៀត​។ ​សមត្ថកិច្ច​ បាន​បន្តទៀត​ថា ​ផល​លំបាក​នៃ​ការ​ជួយ​មិនទាន់​ពេល​គឺ​ផ្ទះ​ប្រភេទ​ឈើ​ប្រក់​ស័ង្កសី ឆាប់​ឆេះ​លឿន ​និង​ផ្លូវ​ច្រក​ចូល​លំបាក​ផងដែរ​៕

អត្ថបទ​ ៖ កុ​ម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        139
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm