រដ្ឋវ៉ាស៊ីងតោន បង្កើនកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ ស្របពេលដែលអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំង

2023/07/25 01:14:51 am        391

ភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស បានបង្ខំឲ្យប្រជាពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជនបទនៅភាគខាងត្បូងស្រុក Klickitat រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ក្រោយវាបានឆាបឆេះដីព្រៃជាង ១២.១០០ហិចតា ក្នុងរយៈពេលតិចជាង ២៤ម៉ោងប៉ុណ្ណោះ ។

ក្រុមមន្រ្តីជួយសង្រ្គោះបន្ទាន់ស្រុក Klickitat និយាយថា ភ្លើងឆេះព្រៃ Newell Road បានបំផ្លិចបំផ្លាញរចនាសម្ព័ន្ធជាច្រើននៅតំបន់នោះរួចទៅហើយ ហើយវាកំពុងគំរាមកំហែងផងដែរ ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ កសិដ្ឋាន ដំណាំ បសុសត្វ កសិដ្ឋាស្រូបពន្លឺព្រះអាទិត្យ និងខ្យល់ ហើយនិងបំពង់បង្ហូរឧស្ម័នធម្មជាតិ ។

លោក Allen Lebovitz គឺជាអ្នកនាំពាក្យក្រសួងធនធានធម្មជាតិរដ្ឋវ៉ាស៊ីងតោន និយាយក្នុងបទសម្ភាសន៍នៅតំបន់ Bickleton ដែលជាតំបន់សហគមន៍មានមនុស្សរស់នៅ ៨០នាក់ស្ថិតនៅចម្ងាយប្រហែល ១៩០គ.មភាគខាងកើតទីក្រុង Portland រដ្ឋ Oregon ថា ភ្លើងឆេះព្រៃនេះ កំពុងឆាបឆេះឆ្ពោះទៅតំបន់អភិរក្សព្រៃឈើ Yakama Indian ។ 

លោក Lebovitz និយាយថា វាមានលក្ខណៈភូមិសាស្រ្តដ៏លំបាកបំផុតក្នុងការពន្លត់ភ្លើងឆេះព្រៃ ។ ពួកយើងកំពុងស្ថិតក្នុងការព្រមានកម្រិតពណ៌ក្រហម ។ វាគឺជាពេលវេលាដ៏អាក្រក់បំផុតរបស់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដោយសារតែ សន្សើមកំពុងធ្លាក់ចុះយ៉ាងខ្លាំង ខ្យល់បក់ខ្លាំង ហើយភ្លើងឆេះព្រៃ បន្តឆាបឆេះយ៉ាងឆាប់រហ័ស ។

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីទូទាំងតំបន់ បានព្យាយាមពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះទៅភាគខាងជើងទន្លេ Columbiaដែលជាចំណុចបែងចែកព្រំប្រទល់រដ្ឋវ៉ាស៊ីងតោន និងរដ្ឋ Oregon ។ ក្រុមមន្រ្តី ពុំបាននិយាយថាតើមូលហេតុអ្វីដែលបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃនោះទេ ហើយក៏ពុំទាន់មានសេចក្តីរាយការណ៍ពីអ្នករងរបួស ឬស្លាប់នោះដែរ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm