កោះ Corfu ចាប់ផ្តើមការជម្លៀសដោយសារចំហេះព្រៃ ខណៈការសង្គ្រោះនៅប្រជុំកោះ Rhodes ចាប់ផ្តើម ក្នុងប្រទេសក្រិក

2023/07/25 02:06:12 am        392

កោះ Corfu និងកោះ Evia បានក្លាយជាទីតាំងចុងក្រោយបង្អស់របស់ប្រទេសក្រិកដែលចេញបញ្ជាជម្លៀស ខណៈប្រទេសនេះកំពុងប្រឈមនឹងចំហេះព្រៃដ៏សាហាវ។ អគ្គិភ័យនៅប្រជុំកោះ Rhodes មុននេះបានបង្ខំមនុស្ស ១៩.០០០នាក់ឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ជាអ្វីដែលរដ្ឋាភិបាលក្រិកហៅថា ជាការជម្លៀសដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ហើយគ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។

ដំណើរកម្សាន្តថ្ងៃឈប់សម្រាកជាច្រើនត្រូវបានលុបចោល ដោយក្រុមហ៊ុនអាកាសចរណ៍ EasyJet គ្រោងធ្វើមាតុភូមិនិវត្តន៍ជើងហោះហើរចំនួន២ពីប្រជុំកោះ Rhodes ទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃនេះ និងថ្ងៃស្អែកមួយទៀត ហើយក្រុមហ៊ុនអាកាសចរណ៍ Jet2 កំពុងបញ្ជូនយន្តហោះដើម្បីនាំអតិថិជនរបស់ខ្លួនត្រឡប់មកវិញ។

មនុស្សដែលត្រូវបានបង្ខំឱ្យចាកចេញពីសណ្ឋាគារកាលពីចុងសប្តាហ៍ បានសម្រាកនៅព្រលានយន្តហោះ ក៏ដូចជានៅក្នុងសាលកីឡា មជ្ឈមណ្ឌលសន្និសីទ និងនៅតាមផ្លូវ។ ទន្ទឹមនឹងនេះដែរ ក្រុមមន្ត្រីនៅកោះ Corfu បានស្តីបន្ទោសការដុតបំផ្លាញដោយចេតនា ប៉ុន្តែនិយាយថា ចំហេះព្រៃភាគច្រើននៅលើកោះនេះ ត្រូវបានគ្រប់គ្រងហើយ។

ប្រទេសក្រិកបាននឹងកំពុងប្រឈមមុខនឹងកំដៅដ៏ក្តៅខ្លាំងក្លា ជាមួយនឹងសីតុណ្ហភាពលើសពី៤០អង្សាសេ នៅទូទាំងប្រទេស ហើយចំហេះព្រៃនៅក្នុងប្រជុំកោះ Rhodes បានឆាបឆេះអស់រយៈពេលជិតមួយសប្តាហ៍មកហើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm